ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ នឹងមានជើងយន្តហោះចុះចត ហោះហើរ សាកល្បងនៅអាកាសយានដ្ឋានភ្នំពេញថ្មី

ចែករំលែក៖

ខេត្តតាកែវ ៖ រដ្ឋបាលខេត្ត មានកិត្តិយស សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងបង ប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ឱ្យបានជ្រាបថា៖ ចាប់ពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នឹងមានជើងយន្តហោះចុះចត ហោះហើរ សាកល្បងនៅព្រលានយន្តភ្នំពេញថ្មី ស្ថិតនៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិង បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិតតំបន់ភូមិសាស្ត្រព្រលានយន្ត ភ្នំពេញថ្មី ស្ថិតនៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ សូមកុំមានការព្រួយបារម្ភ ភ័យខ្លាច និងភិតភ័យចំពោះ សកម្មភាពចុះចត និងហោះ ហើរសាកល្បងនេះឡើយ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងបង ប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ព្រមទាំងសាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖