ព័ត៌មានទាន់ហេតុការណ៍៖

អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ក្នុងករណីហិង្សាដោយចេតនានៅស្រុកមោងឫស្សី

ចែករំលែក៖

ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ក្នុងករណីហិង្សាដោយចេតនានៅស្រុកមោងឫស្សី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីច្បាប់។

ក្នុងប្រតិបត្តិការនោះ ក្រោមការណែនាំរបស់លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចនគរបាលស្រុកមោងឫស្សីដែលមានលោកវរសេនីយ៍ឯក ស គឹមឡុង ជាអធិការនគរបាលស្រុក នៅថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៤វេលាម៉ោង៨និង៣០នាទីព្រឹកនេះ បានដឹកនាំកម្លាំងអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ឈ្មោះកៅ សុគន្ធា ភេទប្រុសរស់នៅភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាប់ចោទពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចក្រុមទី១០ ភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ដែលកិច្ចប្រតិបត្តិការនេះធ្វើឡើងតាមដីកាបង្គាប់លេខ៨៨៦ ត.ព្រ ចុះថ្ងៃទី ២២ ខែ សី ហា ឆ្នាំ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង។

បច្ចុប្បន្នជនជាប់ចោទត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់៕អរុណរះ


ចែករំលែក៖