ព័ត៌មានទាន់ហេតុការណ៍៖

សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើភេរវកម្មនៅឥណ្ឌូនេស៊ី

ចែករំលែក៖

នាថ្ងៃទី១០ ខែសីហា សន្និសីទអន្ដរជាតិ ចំនួនពីរស្តីពីការប្រយុទ្ធប្រឆាំងអំពើភេរវ កម្មត្រូវបានបើកជាផ្លូវការនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីដោយមានការចូលរួមពីតំណាងមកពី២០ប្រទេស និងអង្គការ អន្តរជាតិធំៗចំនួន៣។

អគ្គលេខាធិការនៃអង្គការប៉ូលិសព្រហ្មទណ្ឌអន្តរជាតិ (Interpol) អគ្គលេខាធិការ របស់លោក Jurgen stock និងអគ្គលេខា ធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Le Luong Minh បាន ចូលរួមក្នុងសន្និសីទនេះ។

សុន្ទរកថាបើកសន្និសីទរដ្ឋមន្រ្តីសម្របសម្រួលសម្រាប់បញ្ហានយោបាយនិងសន្តិសុខឥណ្ឌូនេស៊ីលោក Wiranto បញ្ជាក់ថា ការគំរាមកំហែងនៃការវាយប្រហាររបស់ភេរវករបានកើនឡើងជាមួយការបង្ហាញ ខ្លួននៃក្រុមរដ្ឋអ៊ិស្លាម (IS) ដូច្នេះយើងចាំបាច់អនុវត្តវិធានការទប់ស្កាត់ប្រឆំាងការ វាយប្រហារភេរវកម្ម។

លោក Wiranto បានទទូចថា «ចំពោះ មូលហេតុខាងលើជម្រើសតែមួយគត់គឺ ពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងឱ្យកាន់តែជិតស្និទ្ធនៅក្នុងគោលដៅតែមួយប្រកបដោយនិរន្តរភាព»។

សន្និសីទពីរនៅលើរួមទាំងសន្និសីទ អន្តរជាតិមួយស្តីពីការប្រឆាំងនឹងភេរវកម្មដែលបានរៀបចំឡើងក្នុងរយៈពេលមួយថ្ងៃធ្វើឡើងនៅក្នុងការិយាល័យរបស់លោក Wiranto និងកិច្ចប្រជុំកំពូលស្តីពីប្រយុទ្ធ ប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទានដល់ក្រុមភេរវកម្មដែលនឹងធ្វើឡើងពីរថ្ងៃដោយមានអ្នកជំនាញគ្រប់គ្រងហិរញ្ញវត្ថុរបស់ឥណ្ឌូនេស៊ី និងអូស្រ្តាលីសហការរៀបចំ។

លោក Wiranto បានបញ្ជាក់យ៉ាងច្បាស់ ថា បច្ចុប្បន្នមនោគមន៍វិជ្ជាជ្រុលនិយមការប្រើប្រាស់សកម្មនៃបណ្តាញសង្គមនិងការ រីកសាយភាយនៃការផ្តល់ហិរញ្ញប្បទានដោយ ខុសច្បាប់គឺជាកត្តាមូលដ្ឋានការកើនឡើងហានិភ័យនៃការវាយប្រហារអំពើភេរវកម្មសកល។

ក្រៅពីនេះក្រុមខ្មាន់កាំភ្លើង IS វិល ត្រឡប់មកផ្ទះវិញជាកត្តារួមចំណែកដល់ការវាយប្រហារតាមបែប “ចចកឯកោ” គឺការវាយប្រហារដាច់ដោយឡែក និងឡើង គម្រោងដោយខ្លួនឯង ដែលជាការប្រឈមថ្មីសម្រាប់ប្រទេសក្នុងតំបន់។

នៅក្នុងសាររបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន ដែល បានអានឡើងដោយអនុប្រធានគណៈ កម្មាធិការប្រឆាំងនឹងភេរវកម្មរបស់អង្គការសហប្រជាជាតិលោក Weixiong មាន អត្ថន័យថា កិច្ចខិតខំប្រឹងប្រែងទាំងអស់ ប្រឆាំងនឹងអំពើភេរវកម្មត្រូវតែគោរពបានពេញលេញតាមច្បាប់សិទ្ធិមនុស្សអន្តរ ជាតិ។

ឥណ្ឌូនេស៊ីគឺជាប្រទេសមួយក្នុងតំបន់អាស៊ានប្រឈមនឹងការគំរាមកំហែងដោយ ក្រុមភេរវកម្ម IS ដោយសារតែក្រុមខ្មាន់កាំភ្លើងជាច្រើននៅទីនោះបានស្បថស្មោះត្រង់ នឹងក្រុមរដ្ឋអ៊ិស្លាមដែលមានទីតាំងនៅក្នុងប្រទេសស៊ីរីនិងអីុរ៉ាក់៕ ម៉ែវ សាធី

Counter-terrorism operation in Philippines


ចែករំលែក៖

Leave a Reply