ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជលផលចុះបង្ក្រាបលូស្បៃមុងបាន១២មាត់ និងដកបង្គោល៥០ដើមដុតបំផ្លាញចោលនៅស្រុកកំពង់រោទ៌

ចែករំលែក៖

ខេត្តស្វាយរៀង៖ មន្រ្តីរដ្ឋបាលជលផលស្វាយរៀង សហការជាមួយសមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាលឃុំព្រះពន្លា ចុះបង្ក្រាបអ្នកនេសាទត្រីខុសច្បាប់ចាប់ ដកហូតលូស្បៃមុងបានចំនួន១២មាត់និងដកបង្គោលឫស្សីបាន៥០ដើមយកទៅដុតបំផ្លាញចោលកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅភូមិតាដែត ឃុំព្រះពន្លា ស្រុកកំពង់រោទ៌ ។

បើតាមលោក ស្រេងគ្រី នាយខណ្ឌរដ្ឋបាលជលផលស្វាយរៀងបានឲ្យដឹងថា នៅស្រុកកំពង់រោទ៌ មានប្រជាពលរដ្ឋ ប្រកបមុខរបរនេសាទខុសច្បាប់ដោយយកស្បៃមុង ធ្វើជាដាយដាក់ចាប់ត្រី (លូស្បៃមុង) នៅតាមស្ពានលូ កាត់ថ្នល់ ធ្វើឲ្យបះពាល់ដល់ត្រីតូចធំ និងនៅតាមព្រែកធម្មជាតិ ជាពិសេស ជារដូវត្រីពងកូន ដែលច្បាប់ហាមឃាត់ ក៏ប៉ុន្តែប្រជាពលរដ្ឋបានលួចធ្វើនេសាទខុសច្បាប់ ដោយយកលូស្បៃមុងមកដាក់ទើបត្រូវបង្ក្រាបនិងដុតបំផ្លាញចោល ។

ករណីមន្រ្តីរដ្ឋបាលជលផលចាប់លូស្បៃមុងដុតបំផ្លាញចោលនេះដែរ មន្រ្តីរាជការ និងប្រជាពលរដ្ឋបានអបអរសាទរ ហើយបានសំណូមពរដល់លោកនាយខណ្ឌ័ រដ្ឋបាលជលផលស្វាយរៀង មេត្តាចុះពិនិត្យ និងបង្ក្រាប អ្នកដាក់សម្រាស់តាមព្រែក និងទន្លេវ៉ៃគោផង ចាប់ពីគល់ស្ពានតាហោក្រុងស្វាយរៀងរហូតដល់ភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ច្រើនណាស់ ៕ យឹម សុថាន

srs

srs (2)

srs (1)


ចែករំលែក៖

29 comments

Leave a Reply