ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ប្តឹងសារទុក្ខក្រោយពីជនអនាមឹកប្លុងក្រដាសសរសេរពាក្យប្រមាថមកលើក្រុមគ្រួសាររបស់គាត់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានមកកាន់ប៉ុស្តិ៍នគរបាលទឹកថ្លា ដើម្បីដាក់ពាក្យបណ្តឹងសារទុក្ខក្រោយពីមានជនអនាមឹកប្លុងក្រដាសដែលសរសេរពាក្យប្រមាថមកលើក្រុមគ្រួសាររបស់គាត់។

ករណីនេះ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង០៦ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅមុខផ្ទះ៨៧ផ្លូវលំ ភូមិចុងថ្នាល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ស្រ្តីខាងលើមានឈ្មោះ ប៉ោ ស៊ីថន អាយុ៤៨ឆ្នាំមុខរបរមេផ្ទះ ស្នាក់អាស័យដ្ឋានខាងលើ ។

តាមសំដីស្ត្រីខាងលើបាននិយាយប្រាប់សមត្ថកិច្ចអោយដឹងថា កាលពីព្រឹកថ្ងៃទី១១ ខែសីហា ខណៈដែលគាត់ក្រោកពីដំណេកបើកទ្វារផ្ទះស្រាបតែឃើញក្រដាសអនាមឹកផ្លុងចោលនៅមុខផ្ទះដោយមានសរសេរថា (ប្រយ័ត្នប្រពន្ធកូនអាហែងដាច់ក្បាលទៀត)។

ស្ត្រីដដែលបានបន្តទៀតថា ក្រោយពីបានឃើញអត្ថន័យខាងលើនេះគាត់កក៍បានពិភាក្សាជាមួយបងប្អូននិងក្រុមគ្រួសារថាយើងមិនដែលមានទំនាស់ជាមួយនឹងអ្នកណាសោះហេតុអីក៍មានគេផ្លុងក្រដាសចោលថែមទាំងសរសេរប្រមាឌមើលងាយដល់ក្រុមគ្រួសាររបស់គាត់ ទើដល់រសៀលថ្ងៃដដែលរូបគាត់បានមកដាក់ពាក្យបណ្តឹងសារទុក។

តាមការអោយដឹងពីសមត្ថកិច្ចបានអោយដឹងថា ករណីខាងនេះ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងសារទុករបស់គាត់ហើយ បើមានហេតុកាណ៍ណាមួយបានកើតឡើងដល់ក្រុមគ្រួសារគាត់សមត្ថកិច្ចមានភាពងាយស្រួលក្នុងការស្រាវជ្រាវ ៕ តុង សីហា

seiha (3)

seiha (2)

seiha (1)

seiha


ចែករំលែក៖

4 comments

Leave a Reply