ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ វិស័យបាល់ទាត់របស់យើងមានការ បោះជំហានទៅមុខគួរជាទីមោទនៈ

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានមានប្រសាសន៍ថា ៖ ខ្ញុំបានទស្សនាការប្រកួត បាល់ទាត់ វគ្គជម្រុះ Asian Cup Qualifier ជុំ ទី២ រវាង ក្រុមជម្រើសជាតិកម្អុជា យើង និង ក្រុមជម្រើសជាតិ ស្រីលង្កា ដែលបានប្រព្រឹត្តទៅនៅ ទឹកដីកម្ពុជា ។  

លោកបន្តថា ៖ ជា លទ្ធផល យើងបានទប់ទល់រហូតដល់ ស្មើ នៅពេញម៉ោង តែយើងមិនអាចយកឈ្នះក្រុម ស្រីលង្កា បាននៅការសម្រេចដោយគ្រាប់បាល់ប៉េណាល់ទី ។ ក្នុង នាមជាគាំទ្រ ខ្ញុំសូមកោតសរសើរដល់កីឡាករ ជម្រើសជាតិ យើងទាំងអស់គ្នាដែលបានខិតខំយ៉ាងស្វិត ស្វាញដើម្បីប្រកួតតំណាងឱ្យជាតិ ។ វិស័យបាល់ទាត់ របស់យើង មានការបោះជំហានទៅមុខគួរជាទីមោទនៈ បើ ទោះជាយើងមិនទាន់ឈរលំដាប់កំពូលក្នុងតំបន់ក្តី តែយើងគួរ មានមោទនភាព ចំពោះអ្វីដែលក្រុមជម្រើស ជាតិ បាន វិវឌ្ឍខ្លួនក្នុងរយៈពេលចុងក្រោយ ថ្មីៗនេះ។

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ថ្លែងថា ៖ យើងជឿជាក់ ហើយ បន្តគាំទ្រ ក្រុម ជម្រើសជាតិកម្ពជា ! យើងគាំទ្រកីឡាកម្ពុជា! ៕

ដោយ ៖ សិលា


ចែករំលែក៖