ព័ត៌មានទាន់ហេតុការណ៍៖

ចិនអំពាវនាវឱ្យភាគីប៉ះទង្គិចទាំងពីររបស់ស៊ូដង់ស្វែងរកដំណោះស្រាយខាងនយោបាយ

ចែករំលែក៖

 អន្តរជាតិ ៖ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខបានបោះឆ្នោតសម្រេចចិត្តលើសេចក្តីព្រាងច្បាប់នៃសេចក្តីសម្រេចចិត្តស្តីពីការដាក់ទណ្ឌកម្មលើប្រទេសស៊ូដង់កាលពីថ្ងៃទី១១ខែកញ្ញា លោកDaiBing តំណាងរងរបស់ចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាជាលក្ខណៈស្រាយពន្យល់ថា នាពេលបច្ចុប្បន្ននេះ ក្រុមប្រឹក្សាសន្តិសុខគួរផ្តោតការយកចិត្តទុកដាក់កាន់តែច្រើនដល់ការជំរុញការកិច្ចសន្ទនារវាងភាគីប៉ះទង្គិចទាំងពីរនិងស្វែងរកដំណោះស្រាយខាងនយោបាយ ទន្ទឹមនឹងនេះ ត្រូវជួយស៊ូដង់ឱ្យលើកកម្ពស់សមត្ថភាពឆ្លើយតបផ្នែកមនុស្សធម៌ ដើម្បីបង្ការកុំឱ្យវិបត្តិមនុស្សធម៌កាន់តែអាប់អួទៅៗ។ នេះបើយោងតាមការចុះផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ។ 

  គេហទំព័រ «CCFR China state-controlled media » លោក Dai Bing បានថ្លែងបន្តថា ការប៉ះទង្គិចក្នុងប្រទេសស៊ូដង់បានអូសបន្លាយជាងមួយឆ្នាំកន្លះហើយ ហើយស្ថានភាពមនុស្សធម៌ក្នុងតំបន់មានភាពកាន់តែអាប់អួជាបន្តបន្ទាប់ ជនស៊ីវិលស្លូតត្រង់ជាច្រើនកំពុងជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនដូចជាភ្លើងសង្គ្រាម គ្រោះធម្មជាតិ និងជំងឺតម្កាត់ជាដើម។ ក្នុងបរិបទបច្ចុប្បន្ន ការពន្យារពេលអនុវត្តវិធានការដាក់ទណ្ឌកម្មពាក់ព័ន្ធ គឺសមស្របតាមការរំពឹងទុករួមរបស់សហគមន៍អន្តរជាតិ និងទំនួលខុសត្រូវសំខាន់របស់ក្រុមប្រឹក្សាសន្តិសុខ។ ដូច្នេះ ចិនបានបោះឆ្នោតគាំទ្រចំពោះសេចក្តីព្រាងច្បាប់នៃសេចក្តីសម្រេចចិត្តមួយនេះ៕

ដោយ ៖ សិលា


ចែករំលែក៖