ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរខួប១ឆ្នាំរមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអ៊ូឌីត

ចែករំលែក៖

ភ្នំពេញ ៖ អបអរសាទរខួប១ឆ្នាំរមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងសម័យប្រជុំលើកទី៤៥  នៅទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ 

សូមបញ្ជាក់ថា ៖ គិតត្រឹមឆ្នាំ២០២៤ ប្រទេសកម្ពុជាមានប្រាសាទចំនួន៤ បានដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមាន (១).ប្រាសាទអង្គរវត្ត នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ (២).ប្រាសាទព្រះវិហារ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ (៣).ប្រាសាទសំបូរព្រៃគុក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០១៧ និង(៤).ប្រាសាទកោះកេរ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ៕

ដោយ ៖ សិលា


ចែករំលែក៖