ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ប្រពៃណីយេីង យេីងរក្សា ថ្ងៃនេះយេីងបានផ្សព្វផ្សាយកាន់តែល្បឺសុះសាយដល់ពិភពលោក

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានថ្លែងថា ៖ ប្រពៃណីយេីង យេីងរក្សា ថ្ងៃនេះយេីងបានផ្សព្វផ្សាយកាន់តែល្បឺសុះសាយដល់ពិភពលោក ពិសេសបងប្អូនជាភ្ញៀវទេសចរណ៍ជាច្រេីននៃកម្មវិធី Gumball 3000   បានស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ និងទស្សនាសិល្ប:បូរាណខ្មែរ នៅពីមុខប្រាសាទបាយ័នរបស់ខ្មែរ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ សូមស្វាគមន៍មកកាន់កម្ពុជា និងរីករាយក្នុងការស្វាគមន៍អ្នកជានិច្ច ។ 

សូមបញ្ជាក់ថា ៖ អ្នកលេង Facebook ខ្លះ ពេលដែលឃើញ ពិភពលោកចាប់អារម្មណ៍ពីកម្ពុជា ពិសេសទឹកដីខេត្តសៀមរាប បៀបឋានឱសថ បានបង្ហោះថា «ពិតជាអស្ចារ្យណាស់ដែលអប្សរាលើភ្នំទឹកកករបស់កម្ពុជាយើង បានជួបជាមួយស្តេចមនុស្ស Speed ហើយបានបង្ហាញអ្វីដែលជារបស់ខ្មែរនៅក្នុង livestream ដែលមានអ្នកមើលរាប់សែននាក់! 🇰🇭» ក្នុងនោះក៏បង្ហោះរូបតារាល្បីៗលើពិភពលោក កំពុងបង្ហាញពី ប្រពៃណីយេីង យេីងរក្សា ថ្ងៃនេះយេីងបានផ្សព្វផ្សាយកាន់តែល្បឺសុះសាយដល់ពិភពលោក ៕

ដោយ ៖ សិលា


ចែករំលែក៖