ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វាចុះ​​រុះរើ​សំណង់​៤​​កន្លែងខុសច្បាប់​ ដែល​​កំពុង​បើ​ក​​ជា​​ភោជនីយដ្ឋាន​តាម​មាត់​ទឹកទន្លេ

ចែករំលែក៖

​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វាដឹកនាំ​ដោយ​លោក​ហ៊ុយ សា​រុន អភិបាលរង​ខណ្ឌ បាន​​ចុះ​​រុះរើ​សំណង់​៤​​កន្លែងខុសច្បាប់​ ដែល​​កំពុង​បើ​ក​​ជា​​ភោជនីយដ្ឋាន​តាម​មាត់​ទឹកទន្លេ កាលពី​​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១១ សីហា ២០១៦ ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា ដែល​ពួក​គេ​មិន​បាន​គោរព​តាម​ការ​​សន្យា​ ជាមួយ​អាជ្ញាធរ​នា​​ពេល​កន្លង​មក ។

ប្រភព​ឱ្យ​ដឹងថា ទីតាំង​​ទាំង​៤​កន្លែងមាន​ ១-​ភោជនីយដ្ឋាន «​ទន្លេ​មាស​» (ជា​​ទីតាំង​​អត់​​ច្បាប់ ​ហើយ​ផ្គើន​ជាមួយ​អាជ្ញាធរ​ទៀត) ២-​ម្លប់​ស្វាយកំពង់​ធំ ៣-​ច​ំការលា​ភ និង​ទ​​​ន្លេ​លាភ ដែល​៤​កន្លែង​នេះ បាន​ធ្លាប់​ធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​ថា​ សុខចិត្ត​រុះរើ​ដោយ​ខ្លួនឯង តាំង​ពី​​​ថ្ងៃ​ទី​​២ មិថុនា ​មកម្ល៉េះ តែ​រហូត​មក​ទល់​ពេល​នេះ ពួក​គេ​មិន​បាន​ធ្វើ​តាម​ការ​សន្យា​នោះ​ទេ ។

ដូច្នេះ អាជ្ញាធរ​​បាន​ប្រើ​វិធានការ​ក្តៅ​ចុះ​រុះរើ​ដោយ​ខ្លួនឯង​តែម្តង​ ។

ចំពោះភោជនីយដ្ឋាន ទន្លេ​មាស ដែលគណះបញ្ជាការខណ្ឌដាក់កំលាំងចុះ​រុះនេះ គឺដោយសារតែម្ចាស់ទីតាំងនេះសាងសង់មិនមានច្បាប់ទម្លាប់ ដោយបានសាងសង់ខ្ចុសបណ្តែតទឹកនៅលើទន្លេ ហើយជា​ទីតាំង​​អត់​​ច្បាប់ ទម្លាប់ទេ​ និងផ្គើន​ជាមួយ​អាជ្ញាធរ​ទៀតផង។ រីឯភោជនីយដ្ឋានច​ំការលា​ភ និង​ទ​​​ន្លេ​លាភគឺម្ចាស់ទីតាំងគាត់សុំរុះរើខ្លួន ចំណែកភោជនីដ្ឋានម្លប់​ស្វាយកំពង់​ធំ ពេលគណះបញ្ជាការឯកភាពខណ្ឌជ្រោយចង្វាចុះទៅដល់ទីតាំ ម្ចាស់ទីតាំងគាត់សុំទៅលើហ៊ុយ សារុន អភិបាលរង​ខណ្ឌជ្រោយចង្វា ថាសុំកុំឲ្យកំលាំងរបស់លោកចុះរុះរើសំណង់បណ្តែតទឹករបស់ ដោយសុំឲ្យទុកមួយថ្ងៃដើម្បីឲ្យគាត់រុះរើខ្លួនឯង។

លោក​ហ៊ុយ សា​រុន អភិបាលរង​ខណ្ឌជ្រោយចង្វា បានឲ្យដឹងថា ការចុះអនុវត្តរុះរើសំណង់ខ្ចូសបណ្តែតទឹក នេះគឺដោយសារម្ចាស់ទីតាំងដែលមានខ្ចូសបណ្តែតចំនួន៩ទីតាំង ដែលមាន៤ទីតាំងមិនបានស្តាប់នឹងការណែនាំរបស់សាលាខណ្ឌ ទើបលោកដាក់កំលាំងចុះមករុះរើតែម្តង។ លោក​ អភិបាលរង​ខណ បន្តថាចំពោះម្ចាស់ទីតាំងទាំង៤នេះ ប្រឈមនឹងការបិទហាងចោលតែម្តងបើមិនព្រមរុះរើខ្ចូសបណ្តែតទឹកនេះ ៕ ជ្រោយពេជ្រ

image13

image12

image11

image10

image9

image8

image7

image6

image1


ចែករំលែក៖