ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូហុងដាលឿនដូចហោះទៅបុកពីក្រោយកុងតឺន័របណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់បណ្តាលឲ្យ បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយមូលហេតុជិះម៉ូតូលឿនដូចហោះ ក៏ជ្រុលចង្កូតទៅបុករថយន្តកុងតឺន័រចំពីក្រោយពេញទំហឹងលាន់ឮដូចរន្ទះ ធ្វើឲ្យបែកក្បាលផុងលលាដ៍ដួលប្រកាច់ស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមគួរឲ្យញាក់សាច់ ។

ករណីនេះកើតឡើងកាលពី វេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងមុខកាស៊ីណូ GOLDEN GALAXY ស្ថិតនៅក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ។

បើតាមមន្រ្តីនគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់បាវិតបានឲ្យដឹងថា ជនរងគ្រោះជិះ ម៉ូតូ១គ្រឿង ម៉ាកHONDA សេ125 ពណ៌ខ្មៅពាក់ស្លាកលេខស្វាយររៀង1H-3598 បើកបរដោយឈ្មោះតូច ធី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបុក្គលិកកាស៊ីណូឡឺម៉ាកាវ ក្រុងបាវិត មានទីលំនៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បើកបរពីទឹសខាងលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ទៅបុកចំពីក្រោយរថយន្តកុងតឺន័រមួយគ្រឿងម៉ាកINTERNATIONAL ពាក់ ស្លាកលេខ51C-65514 វៀតណាមពណ៌សឈប់ចត(ស្ទះផ្លូវ) បើកបរពីលិចទៅកើត ស្របទឹសគ្នា បណ្ដាលអោយអ្នកបើកបរម៉ូតូបុកក្បាលចំសាក់ស៊ីរថយន្តបែកក្បាលប្រកាច់ស្លាប់ភ្លាមៗនៅនិងកន្លែង។ ក្រោយពីកើតហេតុភ្លាមៗនោះ អ្នកបើកបររថយន្តជនជាតិវៀតណាមបានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

បន្ទាប់មកសមត្ថកិច្ច ក៏បានចុះមកពិនិត្យវាស់វែងរួចហៅរថយន្តសាមុយដឹកសពយកទៅប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។រីឯវត្ថុតាងទាំង២គ្រឿងរក្សាទុកនៅអធិការដ្ឋាននគរបាល ក្រុងបាវិត ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមនីតិវិធី ។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះបណ្តាលមកពី អ្នកបើកបរម៉ូតូប្រើប្រាស់ល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ទៅបុកគូដរថយន្តកុងតឺន័រពីក្រោយ ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ បុគ្គលឹកកាស៊ីណូឡឺម៉ាកាវបានបង្ហើបឲ្យដឹងថា ជនរងគ្រោះឈ្មោះ តូច ធី ក្រៅម៉ោងការងារក្នុងកាស៊ីណូ គឺតែងតែឈ្លៀត រត់ម៉ូតូឌុប ដើម្បីយកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយនៅល្ងាចថ្ងៃកើតហេតុ គេឈ្លៀតដឹកម៉ូយចេញពីកាស៊ីណូ យកទៅដាក់ផ្ទះសំណាក់ពេលត្រឡប់មកវិញ ក៏ជួបគ្រោះថ្នាក់តែម្តង ៕ យឹម សុថាន

res

res (1)


ចែករំលែក៖