ខេត្តស្វាយរៀង៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ពាក់ពន្ធ័នឹងករណីឆបោកម៉ូតូ កាលពីវរលាម៉ោង១៤ និង៣០នាទេសៀលថ្ងៃទី១១ខែសីហាឆ្នាំ២០១៦ក្នុងក្រុងស្វាយរៀង។
សមត្ថកិច្ចនគរបាលប្រាប់ថា ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ហ៊ន តុលា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរនិស្សិត មានទីលំនៅភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង បានមកដាក់ពាក្យបណ្តឹងឈ្មោះ ហែង ចន្ថា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរនិស្សិត មានទីលំនៅភូមិត្រពាំងដៀក្រោម ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ពីបទឆបោកយកម៉ូតូ ទៅដាក់បញ្ចាំកាលពីថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០១៦ វេលាម៉ោង១៧ល្ងាច នៅចំណុចខាងមុខសកលវិទ្យាល័យស្វាយរៀង ស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ។
ប្រភពបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹង កំលាំងអធិការដ្ឋាន សហការជាមួយកំលាំងការិយាល័យជំនាញខេត្ត ឃាត់ខ្លួនជនសង្ស័យ និងប្រមូលវត្ថុតាងដែលពាក់ព័ន្ធក្នុងរឿងនេះ បញ្ជូនមកកាន់អធិការដ្ឋានដើម្បីចាត់ការតាមច្បាប់ ៕ យឹម សុថាន