ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបញ្ជូនជនសង្ស័យជួញដូរថ្នាំញៀន២នាក់ប្តីប្រពន្ធទៅកាន់តុលាការជាមួយថ្នាំញៀន១៨គ្រាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ បានចាប់បញ្ជូនជនសង្ស័យ២នាក់ប្តីប្រពន្ធពាក់ព័ន្ធ នឹងការជួញដូរថ្នាំញៀនខុសច្បាប់ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ជនសង្ស័យ២ទាំង២នាក់ ប្រពន្ធឈ្មោះ អែម ភាព អាយុ៣៩ឆ្នាំ ប្តីឈ្មោះ ញុច វ៉ាន់ អាយុ៤២ឆ្នាំ ប្រកបមុខរបរកម្មករ រស់នៅភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រងការបង្រ្កាបចាប់ខ្លួនពីកម្លាំងនគរបាល ស្រុកភ្នំព្រឹក កាលពីម៉ោង១០ យប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ខណៈដែលជនសង្ស័យ កំពុងធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀនខុសច្បាប់ក្នុងផ្ទះរបស់ខ្លួន។

ប្រភពព័ត៌មានពីនគរបាលស្រុកភ្នំព្រឹកប្រាប់ឱ្យដឹងថា នៅពេលចូលបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចឆែកឆេររកឃើញដកហូតបានថ្នាំញៀនមេតំហ្វេតាមីនWY១៨គ្រាប់ ដែលគេលាក់ទុកក្នុងផ្ទះ និងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀតផងដែរ។

បើតាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា ជនសង្ស័យ២នាក់ប្តីប្រពន្ធតែងតែធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ការបង្រ្កាបបានជនសង្ស័យសម្រេចនៅពេលនេះដោយមានសេចក្តីរាយការណ៍ពីអ្នកភូមិ រស់នៅក្នុងភូមិ ជាមួយជនសង្ស័យ មកនគរបាលស្រុកភ្នំព្រឹក អំពីសកម្មភាពដែលជនសង្ស័យប្រព្រឹត្តបទល្មើសគ្រឿងញៀនខុសច្បាប់បង្កភាពភ័យខ្លាចដល់អ្នកភូមិក្នុងមូលដ្ឋាននោះ ។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍និងកិច្ចប្រតិបត្តិការរបស់កងកម្លាំង នគរបាលខេត្តបាត់ដំបង ទៅលើសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ កាលពីថ្ងៃទី១១ ខែសីហា កាលពីកន្លងទៅថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្ត ក៏បានដាក់បទបញ្ជាឱ្យកងកម្លាំងនគរបាលក្រោមបង្គាប់គ្រប់ផ្នែកនិងគ្រប់ជំនាញទាំងអស់ត្រូវបើកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនព្រមគ្នាឱ្យបានខ្លាំងក្លាបំផុត ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីបង្ការទប់ស្កាត់ និងកាត់ផ្តាច់នៃសកម្មភាពរបស់ក្រុមជនងងឹតគ្រឿងញៀន ។

លោកឧត្តមសេនីយ៍ស្នងការ បានលើកឡើងថាគ្រឿងញៀនជាបញ្ហាសកល ប៉ុន្តែមិនអាចបណ្តែតបណ្តោយឱ្យគ្រឿងញៀនរីកដុះដាលកាន់់តែខ្លាំងទៅនោះទេ ត្រូវមានវិធានការបង្រ្កាប ពីព្រោះគ្រឿងញៀនវាបង្កផលប៉ះពាល់ដល់ស្រទាប់យុវជន និងបង្កគ្រោះថ្នាក់ចលាចលសង្គមកាន់តែធ្ងន់ផងដែរ ៕ សំ វិច្ឆិកា

IMG_8689

IMG_8688


ចែករំលែក៖