ព័ត៌មានទាន់ហេតុការណ៍៖

អង្គុយស្ទូចត្រីរហូតខ្យល់គរស្លាប់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់អង្គុយស្ទូចត្រូវរហូតខ្យល់គរដួលផ្កាប់មុខស្លាប់យ៉ាងអាសូរ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក​ ថ្ងៃទី២៣​ ខែកញ្ញា​ ឆ្នាំ២០២៤​ នៅចំណុចផ្លូវបេតុងភូមិ​ អករំដួល​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ។ 

ជនរងគ្រោះឈ្មោះ ទឹម​ ភារម្យ​ ភេទប្រុសអាយុ៤១ឆ្នាំ​ មុខរបរជាងសំណង់​ ស្នាក់នៅភូមិ​ ទ្រុងមាន់​ សង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ​ ។​ មានស្រុកកំណើតនៅភូមិជីហែរ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

ប្រពន្ធឈ្មោះ សុទ្ធ វ៉ាន់សុី អាយុ៤២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ អត់មានកូន ស្នាក់នៅបន្ទប់ជួល ជាមួយគ្នា។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ ស្ទេីរតែរៀងរាល់ថ្ងៃគេតែងតែឃេីញបុរសខាងលេីមកអង្គុយស្ទូចត្រីនៅទីនោះលុះមកដល់ថ្ងៃកេីតហេតុស្រាប់តែកំពុងអង្គុយស្ទូចត្រីសុខៗស្រាប់តែដួលដេកនៅមាត់ទឹក​ អ្នកជិតខាងឃេីញមិនស្រួលក៏ទៅសួរនាំតែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហេីយទេីបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុធ្វេីកំណត់ហេតុប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖