ព័ត៌មានទាន់ហេតុការណ៍៖

ករណីបាញ់សម្លាប់ជនជាតិកូរ៉េនៅស្រុកកណ្តាលស្ទឹងជារឿងជំពាក់លុយបាញ់់បំបិទមាត់បញ្ចប់ បំណុល

ចែករំលែក៖

ខេត្តកណ្តាល ៖ ករណីឃាតកម្មបាញ់ សម្លាប់ជនជាតិកូរ៉េនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សមត្ថកិច្ចបានបំបែកសំណំុ រឿងនោះហើយ ដោយចាប់ខ្លួនជនសង្ស័យ ជាជនដៃដល់ម្នាក់ ហើយជនដៃដល់បាន សារភាពថា ដោយសាររូបគេជំពាក់លុយ ជនរងគ្រោះច្រើន ទើបសម្លាប់ដើម្បីបំបាត់ ភស្តុតាងលុយដែលជំពាក់ ។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ច ចាប់ខ្លួននេះឈ្មោះ ផុំ រដ្ឋា ភេទប្រុស អាយុ ៣៦ឆ្នាំ​ មានទីលំនៅភូមិ-សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានចាប់ខ្លួន កាលពីថៃ្ងទី១៣ ខែសីហា ឆ្នាំ២០១៦ វេលា ម៉ោង៥និង៥នាទីល្ងាចនៅខាងកើតផ្សារធំ ថ្មី រាជធានីភ្នំពេញ ដោយកម្លាំងកងរាជ អាវុធហត្ថខេត្តកណ្តាលសហការជាមួយ នឹងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងអាវុធហត្ថរាជធានីភ្នំពេញ ។

ជនសង្ស័យជាឃាតកឈ្មោះ ផុំ រដ្ឋា ត្រូវបានសមត្ថកិច្ចបញ្ជូនទៅធ្វើត្រាប់ឡើងវិញ ពីសកម្មភាពដែលបានបាញ់សម្លាប់ជន រងគ្រោះនៅព្រឹកថៃ្ងទី១៥ ខែសីហា ឆ្នាំ ២០១៦ នៅកន្លែងកើតហេតុចំណុចសាលា ឆទាន ស្ថិតក្នុងភូមិកោះខ្នុរ ឃំុព្រៃរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

គួរបញ្ជាក់ថា ជនរងគ្រោះត្រូវបានសមត្ថ រកអត្តសញ្ញាណឃើញ និងស្គាល់បន្ទាប់ ពីឃាតកបាញ់សម្លាប់បានមួយថៃ្ងមក។ ជនរងគ្រោះឈ្មោះ ជុន​ សុង (Chun Seong) កើតនៅថៃ្ងទី១៥ ខែមីនា ឆ្នាំ ១៩៥៨ ជាជនជាតិកូរ៉េ ។

មន្រ្ដីកងរាជអាវុធហត្ថខេត្ដកណ្ដាលបានបញ្ជាក់ថា ក្រោយពីចាប់ខ្លួនជនសង្ស័យ ឈ្មោះ ផុំ រដ្ឋា បានសារភាពថា ខ្លួនគេពិតជាបានធ្វើសកម្មភាពប្រើប្រាស់កាំភ្លើងខ្លីបាញ់ជនរងគ្រោះចំនួន៤គ្រាប់បណ្ដាលឲ្យស្លាប់នៅក្នុងសាលាឆទានឯភូមិកោះខ្នុរ ឃុំព្រៃរកា ស្រុកកណ្ដាលស្ទឹង ខេត្ដ កណ្ដាល ប្រាកដមែន ។

ក្រោយពីបាញ់សម្លាប់ជនរងគ្រោះខ្លួនបានបើករថយន្ដម៉ាក KIA MORNING ពណ៌មើមការ៉ុត ពាក់ស្លាកលេខ ភ្នំពេញ 2AK-7925 ឡើងទៅផ្លូវជាតិលេខ២ក្នុង គោលបំណងឆ្ពោះទៅខេត្ដតាកែវតែដោយសារខ្លាចមានសមត្ថកិច្ចស្ទាក់ចាប់ខ្លួនក៏ឈប់រថយន្ដទុកចោលក្បែរចិញ្ចើមផ្លូវស្ថិតក្នុងភូមិសាស្រ្ដស្រុកបាទី ខេត្ដតាកែវជិតស្នាក់ការកងរាជអាវុធហត្ថការពារសន្ដិសុខ២០១រួចក៏ជួលម៉ូតូឌុបជិះឆ្ពោះទៅតាមផ្លូវជាតិលេខ៣ទៅរាជធានីភ្នំពេញវិញ ។

ជនសង្ស័យបន្ដថា ពេលជិះម៉ូតូតាមផ្លូវរូបគេបានយកកាំភ្លើងខ្លីគ្រវែងចោល ហើយ ពេលមកដល់ចំណុចស្ពាន៧មករាខ្លួនក៏បន្ដយកកាបូបស្ពាយនិងឯកសារមួយចំនួនទៀតពាក់ព័ន្ធនឹងជនរងគ្រោះបោះចូលទៅក្នុងទឹក ទើបបន្ដដំណើរឆ្ពោះចូលក្នុងរាជធានីភ្នំពេញជាធម្មតា ។

ជនសង្ស័យឈ្មោះ ផុំ រដ្ឋា បញ្ជាក់ថា កាំភ្លើងខ្លីដែលខ្លួនបាញ់សម្លាប់ជនរងគ្រោះ មានទាហានម្នាក់យកមកបញ្ចាំខ្លួនក្នុង តម្លៃ១៥០ដុល្លារសហរដ្ឋអាមេរិក ហើយ ករណីឈានដល់បាញ់សម្លាប់ជនរងគ្រោះនេះក៏ព្រោះតែខ្លួនជំពាក់លុយជនរងគ្រោះច្រើនពេកមិនមានលទ្ធភាពសង ទើបសម្រេច ចិត្ដបាញ់សម្លាប់ជនរងគ្រោះដើម្បីបំបិទមាត់ និងបញ្ចប់បំណុល ។

មូលហេតុដែលនាំឲ្យខ្លួនជំពាក់លុយ ជនរងគ្រោះច្រើនដោយសារតែខ្លួនរកស៊ី មុខជំនួញនាំទូរស័ព្ទស្មាតហ្វូនពីប្រទេសកូរ៉េមកលក់នៅកម្ពុជា ហើយខាតចុងខាតដើមទើបជំពាក់លុយជនរងគ្រោះយ៉ាងដូច្នេះ។

គួររំលឹកថា កាលពីថៃ្ងទី១០ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៥និង៣០នាទីល្ងាច នៅចំណុចសាលាឆទានត្រង់រង្វង់មូលភូមិ កោះខ្នុរ ស្ថិតក្នុងឃំុព្រៃរកា ស្រុកកណ្តាល ស្ទឹង ខេត្តកណ្តាល មានករណីឃាតកម្ម ដ៏ឃោ​រឃៅមួយបានកើតឡើង ។ ក្រោយពី កើតហេតុគេបានសន្និដ្ឋានថា ករណីឃាត កម្មនេះ ផ្តើមចេញពីរឿងទំនាស់ក្នុងមុខរបរ រកសីុ ។

នៅថៃ្ងកើតហេតុនោះដែរបើតាមសាក្សីនៅកន្លែងកើតហេតុបាននិយាយថា ជនដៃដល់ក្រោយពីបាញ់សម្លាប់ជនរងគ្រោះហើយ បានបើករថយន្តចេញពីចំណុចកើតហេតុឆ្ពោះទៅខេត្តតាកែវ។ ស្របពេលនោះសមត្ថកិច្ចខេត្តកណ្តាលបានពន្លាតដែនសមត្ថកិច្ច ដើម្បីសហការជាមួយនឹងសមត្ថកិច្ចនគរបាលខេត្តតាកែវតាមចាប់ខ្លួនជនដៃដល់ ប៉ុន្តែជនដៃដល់ទំនងជាដឹងខ្លួនក៏ប្លុងរថយន្ត មួយគ្រឿងម៉ាកគា ពណ៌មើមការ៉ុត ពាក់ ស្លាកលេខភ្នំពេញ 2AK-7925 នៅភូមិ សាស្រ្តស្រុកបាទី ខេត្តតាកែវ ។

សាក្សីដដែលបាននិយាយទៀតថា នៅ មុនពេលកើតហេតុគេបានឃើញជនរង គ្រោះជិះរថយន្តខាងលើនេះជាមួយនឹង មនុស្ស២-៣នាក់ទៀតក្រឡឹងចុះឡើងនៅម្តុំទីតាំងកើតហេតុគ្រាដែលមានភ្លៀង ធ្លាក់ ។ បន្តិចក្រោយមកគេបានឃើញជន រងគ្រោះ និងមនុស្ស២នាក់ទៀតចុះពីលើ រថយន្តដើរចូលទៅអង្គុយក្នុងសាលាឆទាន រង្វង់មូលភូមិកោះខ្នុរនេះ។ លុះមួយសន្ទុះ ក្រោយមកគេក៏បានឮសំឡេងផ្ទុះអាវុធ ឡើងផ្ទួនៗគ្នា៤-៥គ្រាប់បង្កឲ្យប្រជាពល រដ្ឋរស់នៅជិតកន្លែងកើតហេតុនាំគ្នា ស្រឡាំងកាំង ខណៈដែលជនដៃដល់នាំគ្នាឡើងជិះរថយន្តបើកចេញសំដៅទៅ ខេត្តតាកែវ ៕ ស្អាង ជ័យ

res (8)

res

res (1)

res (2)

res (3)

res (4)

res (5)

res (6)

res (7)

ffr

fer

dd

se


ចែករំលែក៖