ព័ត៌មានទាន់ហេតុការណ៍៖

សាំយ៉ុងបើកលឿនបុកម៉ូតូស្មាស់របួសធ្ងន់ ស្រាល៣នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យនារី៣នាក់បានរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីរថយន្តសាំយ៉ុងមួយគ្រឿងបានបុកម៉ូតូនារីរងគ្រោះចំពេញមួយទំហឹង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវខ្វែងទិសទល់មុខចំណតរថយន្តផ្សារលើ ក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

នគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានអោយដឹងថា ជនរងគ្រោះទាំង៣នាក់ មាន ១.ឈ្មោះ អ៊ឹង សុលាត អាយុ១៦ឆ្នាំ រងរបួសធ្ងន់ បាក់ដៃនិងជើង ២. ស្រី លក្ខ័ណ អាយុ១៦ រងរបួសធ្ងន់ និង ៣.ឈ្មោះ ស្រី កែវ អាយុ១៧ឆ្នាំ រងរបួសស្រាល ទាំងនារីរងគ្រោះទំាង៣នាក់មានទីលំនៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុង កំពង់ឆ្នាំង ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកហ្ស៊ុយសុយគីស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ BQ-៥១២៩ ជិះគ្នា៣នាក់ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត នៅពេលមដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវខ្វែងទិសគ្នា ក៏មានរថយន្តម៉ាកសំាយ៉ុងមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AA.០០៩៤ធ្វើដំណើរក្នុងទិសដៅពី ត្បូងទៅជើងដែលបើកក្នុងល្បឿនបោះពួយយ៉ាងលឿន ក៍ជ្រុលទៅបុកម៉ូតូដែលកំពុងឆ្លងផ្លូវពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់និងស្រាល៣នាក់តែម្តង ។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានដឹកមកសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរក៍បញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យ ភ្នំពេញ ចំណែកមធ្យោបាយទាំងពីរ ត្រូវ បានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីរងចាំការដោះស្រាយតាមនិតិវិធី ។ ដោយឡែកអ្នកបើកបររថយន្ត ក្រោយពេលកើតហេតុដោយឃើនស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរ បានរត់គេចខ្លួនបាត់ ៕ ចន្ថា

chnak (5)

chnak (4)

chnak (3)

chnak (2)

chnak (1)

chnak

chnak (6)


ចែករំលែក៖