ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលសន្យាថានឹងជួយអភិវឌ្ឍវិស័យធនធានទឹកដើម្បីជួយដល់កសិករកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីបំពេញតម្រូវការរបស់កម្ពុជាដែលត្រូវការកិច្ចសហការពីគ្រប់ភាគីម្ចាស់ជំនួយក្នុងការកសាងនូវគម្រោងប្រព័ន្ធធារាសាស្ត្រធំៗនៅកម្ពុជានោះក្រុមហ៊ុន ចិន​មួយបានប្ដេជ្ញាថាបន្តចូលរួមអភិវឌ្ឍ លើវិស័យធនធានទឹកដើម្បីជួយដល់កសិករកម្ពុជា ។

នៅក្នុងជំនួបជាមួយលោក Zhou You អគ្គនាយកក្រុមហ៊ុន Ghangdong Foreign Construction Co.Ltd នៅថ្ងៃទី១២ ខែ សីហា ឆ្នាំ២០១៦លោក លឹម គានហោ រដ្ឋ មន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបាន ស្នើដល់ក្រុមហ៊ុននេះជួយបន្តសិក្សាលើ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រធំៗ មួយ​ចំនួនបន្ថែមទៀតដូចជាគម្រោងធនធានទឹក ពហុបំណងស្ទឹងសែននៅក្នុង ខេត្តព្រះវិហារ និងខេត្តកំពង់ធំ គម្រោងការ ពារទឹកជំនន់និងប្រព័ន្ធស្រោចស្រពក្រពុំឈូក ក្នុងខេត្តតាកែវ គម្រោងអភិវឌ្ឍន៍ ទំន​ប់លេខ២ក្នុងខេត្តពោធិ៍សាត់ជាដើម ។

លោក លឹម គានហោ ក៏បានបង្ហាញផែនការប្រាប់ដល់ភាគីចិនថា កម្ពុជាចង់បាន ទំនប់អាងទឹកដែលជាពាងទឹកធំៗជាមុន សិន។ ចំណែកប្រភេទគម្រោងតូចៗកម្ពុជា បាន និងកំពុងដំណើរការជាប្រចាំឆ្នាំផងដែរ។

លោក លឹម គានហោ បានបន្ថែមថា ចំពោះស្ទឹងទាំង១១ នៅជុំវិញបឹងទន្លេសាប ក្រសួងបានសិក្សារួចរាល់អស់ហើយ ដូច​ជា ស្ទឹងសែនដែលជាអាងទឹកមួយដ៏ធំជាងគេក្នុងចំណោមស្ទឹងទាំង១១ដែលមាន​ប្រភពទឹកមកពីខេត្តព្រះវិហារ ខេត្តកំពង់ធំ គម្រោងនេះត្រូវការថវិកាច្រើន ។

ជាការឆ្លើយតបលោក Zhou You អគ្គ នាយកក្រុមហ៊ុន Ghangdong Foreign Construction Co.,Ltdបានសន្យាថា ក្រុមហ៊ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងធនធានទឹកនិងឧតុនិយមឱ្យកាន់តែរឹងមាំនិងជិតស្និទ្ធបន្ថែមទៀតនិងប្ដេជ្ញាចូលរួមអភិវឌ្ឍវិស័យធនធានទឹកដើម្បី ជួយដល់កសិករកម្ពុជា ។

លោកអគ្គនាយករូបនេះបានបន្តថា គុណ​ភាពសំណង់គឺជារឿងចាំបាច់ដែលក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ជាអាទិភាពព្រោះថាសំណង់ទាំងអស់ដែលបានសាងសង់ឡើងនឹងត្រូវប្រើប្រាស់ក្នុងរយៈពេលយូរអង្វែង ដូចនេះការអនុវត្តគម្រោង ក្រុមហ៊ុននឹងព្យាយាមអនុវត្តឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ៕ សហការី

14012200_689402297878143_818274822_n


ចែករំលែក៖