ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃេីញសពបុរស​ជនជាតិ​បរទេស​ម្នាក់​ទាំងអាក្រាតកាយ

ចែករំលែក៖

ភ្នំពេញ៖ សពជនបរទេស​ម្នាក់​ត្រូវបានគេប្រទះឃេីញស្លាប់ទាំងអាក្រាតកាយសង្ស័យ​លោត​ពី​លើ​អគារ​ខុន​ដូ​ ធ្លាក់​ចូល​មក​ក្នុង​បរិវេណ​ហាង​មួយ​កន្លែង​បណ្តាល​ឱ្យបែក​ក្បាល​ស្លាប់​ ។ 

​ ហេតុការណ៍​នេះ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​១១និង​៤០នាទី​យប់​ ថ្ងៃ​ទី​២៩ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ នៅអគារ​ខុន​ដូ​យីហោ​PICASSO CITI GARDEN ហេីយ​ធ្លាក់​ចូល​បរិវេណ​ហាង​យីហោ​ ហ៊ីណូគិ​ ដែល​ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ​លេខ៣១០​សង្កាត់​បឹង​កេងកង​ទី​១​ ខណ្ឌ​បឹង​កេង​កង​ រាជធានីភ្នំពេញ​។ 

​   តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​ដែល​យាម​នៅ​កន្លែង​កេីតហេតុ​បានឱ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​ រូប​គាត់​បានអង្គុយ​យាម​ហាង​ខាង​លើ​ លុះ​មក​ដល់ម៉ោង​កេីតហេតុ​ ក៏ស្រាប់​តែ​ឮសំឡេង​ធ្លាក់​ឮក្ឌូក​  ខណៈនោះរូបគាត់​មានការសង្ស័យ​ក៏បានបេីក​ភ្លេីង​ដេីរ​រក​មេីល​ ក៍ស្រាប់​តែ​ប្រទះ​ឃើញ​បុរស​ម្នាក់​សង្ស័យ​ជនជាតិ​បរទេស​ មានសភាព​អាក្រាត​កាយ​ បែក​ក្បាល​ហូរឈាម​ មិន​ដឹងថា​ស្លាប់​ឬរស់​នោះទេ​ ក៏បានរាយ​ការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​និង​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​រុស្ស៊ី​ អោយ​មក​ពិនិត្យ​ តែ​នៅ​ពេល​ក្រុម​គ្រូពេទ្យ​មកដល់​ ពិនិត្យ​ឃើញ​ថា​ជន​រងគ្រោះ​បានដាក់​ខ្យល់​ស្លាប់​បាត់​ទៅ​ហេីយ​  ។ 

​   ​ករណី​នេះ​ផងដែរ​ បន្តិច​ក្រោយ​មក​កម្លាំង​សមត្ថកិច្ច​បានធ្វើការ​ហ៊ុមព័ទ្ធ​ខ្សែ​ទៅ​តាំង​កេីតហេតុ​និង​បានទាក់​ទង​ទៅផ្នែក​ជំនាញ​ចរាចរណ៍​វិទ្យាសាស្ត្រ​នៃ​ស្នង​ការ​ដ្ឋាន​រាជធានី​ភ្នំពេញ​អោយ​មក​ពិនិត្យ​សព​ក៏ដូច​ជា​ទី​តាំង​កេីតហេតុ​ផង​ដែរ​។ 

​   ​ពាក់ពន្ធ័​ហេតុការណ៍​នេះ​ផង​ដែរ​ សមត្ថកិច្ច​មិន​ទាន់​អាច​បញ្ជាក់​ថា​ ជនរងគ្រោះ​ស្លាប់​ដោយ​លោត​ពី​លើ​អគារ​ ជាន់​ទី​ប៉ុន្មាន​នោះ​ទេ​ ឬ​ជាករណី​អ្វី​ផ្សេង​អោយ​ប្រាកដ​នៅ​ឡើយទេ​ ដោយផ្នែក​ជំនាញកំពុងតែ​ធ្វើការ​ស្រាវជ្រាវ​  ។ 

​   ក្រោយ​ពេល​កេីតហេតុ​ សពជនងគ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​ទុក​រង់ចាំ​ទាក់ទង​សាច់ញាតិ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ផងដែរ​ ៕

ដោយ៖ សុខា សែនជ័យ


ចែករំលែក៖