ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តមបណ្ឌិត ឈុន សុីរុន អញ្ជើញគោរពវិញាណក្ខន្ធសពឯកឧត្តម ប៉ាល់ សំអឿន ទីប្រឹក្សាជាន់ខ្ពស់អមរដ្ឋសភា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ឈុន សុីរុន លេខាធិការគណៈកម្មការទី៨ នៃរដ្ឋសភា តំណាងឲ្យគណៈកម្មការ បានអញ្ជេីញគោរពវិញ្ញាណក្ខន្ធ សព ឯកឧត្តម ប៉ាល់ សំអឿន ទីប្រឹក្សាជាន់ខ្ពស់អមរដ្ឋសភា និងជាអតីតអនុប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា អតីតតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណភាព នៅថ្ងៃអង្គារ ១៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយរោគាពាធ នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

ដោយ ៖ សិលា


ចែករំលែក៖