ព័ត៌មានទាន់ហេតុការណ៍៖

មហោស្រពវប្បធម៌និងសិល្បៈនៃប្រទេសតាមបណ្តោយអាងទន្លេឡានឆាង-មេគង្គលើកទី ១២ បើកសម្ពោធ

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នាថ្ងៃទី ១ ខែតុលា មហោស្រពវប្បធម៌និងសិល្បៈជាតិនៃអាងទន្លេឡានឆាង-មេគង្គលើកទី ១២ បានបើកនៅទីក្រុង Jinghong មណ្ឌូលស្វយ័ត Xishuangbanna ជនជាតិ Dai ខេត្តយូនណាន ។ 

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ក្នុងមហោស្រពរាត្រីនៃពិធីសម្ពោធបើក តារាសម្ដែងមកពីប្រទេសចំនួន៦ រួមមាន ចិន ឡាវ ថៃ មីយ៉ាន់ម៉ា វៀតណាម និងកម្ពុជាបានបង្ហាញនូវការសម្តែងសិល្បៈដ៏អស្ចារ្យដល់ទស្សនិកជន ។

មហោស្រពវប្បធម៌និងសិល្បៈនេះ រួមមានកម្មវិធីមហោស្រពរាត្រី វិថីបេតិកភណ្ឌវប្បធម៌អរូបី ឡានឆាង-មេគង្គ សិក្ខាសាលា ការសម្តែង ការតាំងពិពណ៌វិចិត្រសិល្បៈ និងសកម្មភាពផ្សេងៗទៀត និងតាំងបង្ហាញពីស្នាដៃគំរូនៃបេតិកភណ្ឌវប្បធម៌អរូបីនៃប្រទេសនានា ហើយនឹងបើកធ្វើពិព័រណ៍ពាណិជ្ជកម្មនិងទេសចរណ៍ព្រំដែន មណ្ឌូលស្វយ័ត Xishuangbanna លើកទី ២៥ ផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖