ខេត្តកំពង់ធំ ៖ កាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅក្នុងភូមិច្រម៉ាស់ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានករណីចងកធ្វើអត្តឃាតដោយបុរសម្នាក់ដោយសារផឹកស្រាច្រើនរហូតវង្វេង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សាន សាត អាយុ៣២ឆ្នាំ រស់នៅ ភូមិ-ឃុំកើតហេតុខាងលើ ។ ជនរងគ្រោះ បានយកខ្សែអង្រឹងពណ៌លឿងចងកធ្វើ អត្តឃាតនិងឃ្នាបផ្ទះរបស់ខ្លួន នៅក្រោយពីផឹកស្រវឹងដាបរហូតបាត់បង់ស្មារតីលែងដឹងខុសត្រូវ ។
ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើកុសលវិច័យដោយពុំឃើញមានអ្វី គួរឲ្យសង្ស័យក្រៅពីចង់កនោះឡើយ ។ បន្ទាប់មកក៏ប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី