ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ចោរឆក់កាបូបជនបរទេសម្នាក់បញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់ បន្ទាប់ពីបានឆក់កាបូប នារីជនជាតិបរទេសម្នាក់ ដើម្បីបញ្ជូនទៅ តុលាការ។ ករណីឃាត់ខ្លួនជនសង្ស័យ ដែលប្រព្រឹត្តអំពើចោរកម្មនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចឆ្នេរ មុខហាងជេជេ ស្ថិតក្នុងក្រុមទី១៤ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

មន្ត្រីនគរបាលក្រុងព្រះសីហនុបានឲ្យ ដឹងថា ជនសង្ស័យត្រូវចាប់ខ្លួនឈ្មោះ លី ឡេង ហៅលី សំណាង ភេទប្រុស អាយុ២៨ឆ្នាំ ជាកម្មកររោងចក្រនៅម្តុំឃុំបិតត្រាំង ស្នាក់ នៅក្នុងភូមិទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ចំណែកជនរងគ្រោះ ឈ្មោះ ស៊ូបិយ័រ ភើរីន (SOUBEYER PERRINE) ភេទស្រី អាយុ២៥ឆ្នាំ ជាភ្ញៀវ ទេសចរ ស្នាក់នៅក្នុងផ្ទះសំណាក់GBT.1 ស្ថិតនៅជាប់ឆ្នេរអូរឈើទាល ក្រុងព្រះ សីហនុ ខេត្តព្រះសីហនុ។

តាមសាក្សីនៅក្បែកន្លែងកើតហេតុបានបញ្ជាក់ថា មុនពេលកើតហេតុ នារីរងគ្រោះ ដើរសំដៅទៅកម្សាន្តលេង នៅឆ្នេរអូរឈើ ទាល លុះមកដល់ខាងមុខហាង យីហោ ជេជេ ស្រាប់តែជនសង្ស័យខាងលើមកឆក់ យកកាបូបពីនារីរងគ្រោះ តែត្រូវបានប្រជា ពលរដ្ឋនាំគ្នាឆោឡោ រហូតដឹងដល់សមត្ថ កិច្ច ក៏ឃាត់ខ្លួនបានជនសង្ស័យតែម្តងនិង បានដកហូតកាបូបឲ្យស្ត្រីរងគ្រោះវិញ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តព្រះសីហនុដើម្បីចាត់ការតាមនីតិវិធី៕ ឆ្លាមសមុទ្រ

res (2)

res (1)

res


ចែករំលែក៖