ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីប្រទេសអាល្លឺម៉ង់ ប្រទេសស្វុិសក៏រងការវាយប្រហារលើរថភ្លើងដោយកាំបិត

ចែករំលែក៖

កន្លងមកអាល្លឺម៉ង់បានរងការវាយប្រហារ ដោយកាំបិតនៅលើរថភ្លើងបណ្តលឲ្យមាន អ្នកស្លាប់និងរងរបួសជាច្រើននាក់ ប៉ុន្តែពេល នេះនៅក្នុងប្រទេសស្វុិសក៏រងការវាយ ប្រហារដូចគ្នាដែរ កាលពីថ្ងៃទី១៣ ខែសីហា កន្លងមក។

នៅពេលនេះប្រទេសសំខាន់ៗនៅក្នុងតំបន់អឺរ៉ុបដែលមានការយាមល្បាតតឹងតែង បំផុតក៏រងការវាយប្រហារបានជោគជ័យ។ ប៉ុន្តែការវាយប្រហារនៅក្នុងប្រទេសស្វុិសនេះឆ្លងកាត់ការស៊ើបអង្កេត អាជ្ញាធរស្វុីស បានទាត់ចោលមូលហេតុដែលថា អំពើនេះ ជាអំពើភេរវកម្មធ្វើឡើងដោយជនជ្រុល និយមអ៊ិស្លាម។

ការវាយប្រហារខាងលើបង្កឡើងដោយ បុរសម្នាក់បានយកសាំងទៅចាក់ខ្សែភ្លើងបង្កជាអគ្គិភ័យ ហើយបន្តយកកាំបិតចាក់ អ្នកដំណើរជាច្រើននាក់។ អ្នកធ្វើដំណើរ ម្នាក់រួមទាំងជនដៃដល់បានស្លាប់នៅក្នុងហេតុការណ៍នេះ។ ករណីវាយប្រហារក្នុង រថភ្លើងជាករណីដ៏កម្រក្នុងប្រទេសស្វុីស ហើយការវាយប្រហារបែបភេរវកម្មរឹតតែ កម្រទៅទៀតក្នុងប្រទេសនេះ។ ក្នុងរថភ្លើង ស្វុីសមួយខ្សែពេលដែលរថភ្លើងធ្វើដំណើរជិតទៅដល់ស្ថានីយ Salez ក្នុងតំបន់ Saint -Gall ភាគឦសានប្រទេសស្វុីសស្រាប់តែមានបុរសម្នាក់យកប្រេងសាំងមកជះទៅលើអ្នកដំណើរនៅក្នុងទូរថភ្លើង ហើយបាន កេះដែកកេះបង្កជាអគ្គិភ័យ។ បន្ទាប់មក ទៀតជនដៃដល់បានស្ទុះយកកាំបិតទាំង ខ្លួនត្រូវភ្លើងឆេះទៅចាក់អ្នកដំណើរជាច្រើន នាក់ឲ្យរបួសទៀតផង។

ស្ត្រីអ្នកដំណើរម្នាក់អាយុ៣៤ឆ្នាំបាន ទទួលមរណភាពដោយសារភ្លើងឆេះ រីឯជន ដៃដល់ត្រូវបានអ្នកដំណើរម្នាក់ដែលឈរចាំរថភ្លើងនៅស្ថនីយបានស្ទុះទៅទាញចេញ មកខាងក្រៅបន្ទាប់ពីបានឃើញភ្លើងឆេះសន្ធោសន្ធៅពេញខ្លួន។ ជនដៃដល់បាន ស្លាប់នៅមន្ទីរពេទ្យកាលពីព្រឹកថ្ងៃអាទិត្យ ទី១៤ ខែសីហា។ យ៉ាងហោចណាស់មានអ្នករបួសចំនួន៥នាក់ដែលក្នុងនោះមាន កុមារីម្នាក់អាយុ៦ឆ្នាំដែលរងរបួសធ្ងន់ដោយ ភ្លើងឆេះ និងដោយស្នាមចាក់នឹងកាំបិត។

ឆ្លងកាត់ការស៊ើបអង្កេត នគរបាលស្វុីស បានឈានទៅឆែកឆេរផ្ទះរបស់ជនដៃដល់។ ជនដៃដល់ភេទប្រុស អាយុ២៧ឆ្នាំ ជាជន ជាតិស្វុីស។ នគរបាលស្វុីសបានបញ្ជាក់​ផងដែរថា ជននេះមិនដែលធ្លាប់ប្រព្រឹត្ត បទល្មើសអ្វីទេពីមុនមក។ ដោយបានពិនិត្យ ទៅក្នុងរូបភាពកាមេរ៉ាសុវត្ថិភាពក្នុងរថភ្លើង ជននេះបានធ្វើសកម្មភាពតែម្នាក់ឯង ហើយ ទំនងមិនមានជាប់ពាក់ព័ន្ធនឹងក្រុមជ្រុល និយមណាទេ។ មកដល់ដំណាក់កាលនេះ នគរបាលស្វុីសបានទាត់ចោលហេតុផលភេរវកម្មហើយសន្និដ្ឋានថា ជនដៃដល់មិនមានបំណងសម្លាប់អ្នកដំណើរណាម្នាក់ ដោយចំពោះនោះឡើយ៕ ម៉ែវ សាធី

gfgd


ចែករំលែក៖