ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយបំពេញបានបទដ្ឋានសន្តិសុខអន្តរជាតិអាមេរិកអនុញ្ញាត្តិឲ្យយន្តហោះឥណ្ឌូនេស៊ីហោះហើរទៅអាមេរិវិញ

ចែករំលែក៖

អាកាសចរណ៍ឥណ្ឌូនេស៊ីត្រូវបានអាមេរិកហាមប្រាំហោះហើរចូលក្នុងទឹកដីអាមេរិករយៈពេលមួយទស្សវត្តកន្លងមកដោយ សារតែប្រទេសនេះមិនបានអនុវត្តបទដ្ឋានសន្តិសុខអន្តរជាតិស្តីពីការហោះហើរ។

នៅពេលនេះមន្ត្រីឥណ្ឌូនេស៊ីបានបញ្ជាក់ ថា ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី ទើបទទួលបានការអនុញ្ញាតពីអាមេរិកនៅថ្ងៃនេះឱ្យធ្វើការហោះហើរជាថ្មីដឹកជញ្ជូន អ្នកដំណើរទៅចុះចតលើទឹកដីអាមេរិក បានឡើងវិញ។ នៅក្នុងលិខិតមួយដែល បញ្ជូនមកកាន់ភ្នាក់ងារអាកាសចរណ៍ស៊ីវិល ឥណ្ឌូនេស៊ី អ្នកទទួលខុសត្រូវផ្នែកចរាចរណ៍ ផ្លូវអាកាសអាមេរិកបានអះអាងថា កម្រិត រក្សាសុវត្ថិភាពអាកាសចរណ៍ឥណ្ឌូនេស៊ីបានកើនឡើងគួរឱ្យកត់សម្គាល់ ព្រមទាំងបំពេញបានបទដ្ឋានសន្តិសុខអន្តរជាតិ។

លោក ស៊ូប្រាសេត្យូ Suprasetyo អគ្គនាយកអាកាសចរណ៍ស៊ីវិលឥណ្ឌូណេស៊ីបានឲ្យដឹងថា “ចាប់ពីថ្ងៃនេះទៅគ្រប់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ីអាចធ្វើការហោះហើរចូលទឹកដីអាមេរិកបាន”។ ការបើកផ្លូវអនុញ្ញាតឱ្យក្រុមហ៊ុន អាកាសចរណ៍ឥណ្ឌូនេស៊ីអាចភ្ជាប់ការហោះ ហើរទៅអាមេរិកឡើងវិញ គឺជាដំណឹងល្អ បំផុតសម្រាប់វិស័យអាកាសចរណ៍ស៊ីវិលផង និងជាផ្តល់ទំនុកចិត្តដល់សាធារណ ជនអ្នកដំណើរទូទៅផង។

ចាប់តាំងពីឆ្នាំ២០០៧មក សហរដ្ឋអាមេរិកបានហាមឃាត់មិនឱ្យយន្តហោះរបស់ ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ីហោះ ចូលក្នុងទឹកដីខ្លួនទេ ព្រោះតែឥណ្ឌូនេស៊ី មិនអាចឆ្លើយតបទៅនឹងបទដ្ឋានសុវត្ថិភាព និងសន្តិសុខអាកាសចរណ៍។ នៅសម័យ នោះសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មមិនឱ្យក្រុមហ៊ុនឥណ្ឌូណេស៊ីដូចអាមេរិកដែរ ប៉ុន្តែក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ។ ក្រោយមកក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូ នេស៊ីដូចជាក្រុមហ៊ុន Garuda Indonesia និងក្រុមហ៊ុនអាកាសចរណ៍ឡូសកូស Air Asia សាខារបស់ឥណ្ឌូនេស៊ី តែមានក្រុម ហ៊ុនមេនៅម៉ាឡេស៊ីអាចហោះហើរមកអឺរ៉ុប បាន៕ ម៉ែវ សាធី

gsdgf


ចែករំលែក៖