ខេត្តព្រះសីហនុ ៖ ក្មេងស្រីម្នាក់ទៅមុជ ទឹកលេងក្នុងព្រែកបណ្តាលឲ្យលង់ស្លាប់ កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុច ចំការតាបូរ ស្ថិតក្នុងភូមិបឹងតា ស្រីឃុំបឹង តាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មន្ត្រីនគរបាលស្រុកព្រៃនប់បានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ផល ស្រីអូ អាយុ ១៤ឆ្នាំ មានទីលំនៅភូមិបត់គគីរ ឃុំអូរ ឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( ស្លាប់នៅកន្លែងកើតហេតុ )។
តាមសាក្សីនៅកន្លែងកើតហេតុបាន បញ្ជាក់ថា មុនពេលកើតហេតុក្មេងស្រីរង គ្រោះ បានទៅងូតទឹកលេងម្នាក់ឯង នៅក្នុង ទឹកព្រែកនៅចំការតាបូរ ស្រាប់តែលង់ទឹក ដោយគ្មាននរណាមកជួយទាន់។ ពេលនោះឪពុកម្តាយក្មេងស្រីរងគ្រោះបានបាត់កូនស្រី យូរមិនឃើញមកផ្ទះក៏ទៅរកស្រាប់តែឃើញកូនស្រីលង់ទឹកស្លាប់បាត់ទៅហើយ។
ប្រភពបានបន្តថា ក្រោយពេលកើត ហេតុសមត្ថកិច្ចបានចុះទៅពិនិត្យនៅកន្លែង កើតហេតុនិងធ្វើកោសល្យវិច័យ ហើយ សមត្ថកិច្ចសន្និដ្ឋានថា ក្មេងស្រីស្លាប់ដោយ សារលង់ទឹកប្រាកដមែន។
បច្ចុប្បន្នសាកសពក្មេងស្រីរងគ្រោះសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារដើម្បីយកទៅ រៀបចំធ្វើបុណ្យតាមប្រពៃណី៕ ឆ្លាមសមុទ្រ