ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី០៩ ខែតុលាឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈ បញ្ជាការឯកភាពរដ្ឋបាលខណ្ឌដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ជាអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធខណ្ឌ លោក-លោកស្រី លោកប្រធានការិយាល័យ លោក -លោកស្រីចៅសង្កាត់ លោកមេប៉ុស្តិ៍ និង ស្មៀនសង្កាត់ទាំង៨។
នៅក្នុងកិច្ចប្រជុំ លោកអភិបាលខណ្ឌបានដាក់ចេញនូវិធានការដែលត្រូវអនុវត្តរួមមាន៖
*ទី១-ពង្រឹងនូវការអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសលើការងារផ្តល់សេវាសាធារណៈ ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព និង វិធានការបង្ការទប់ស្កាត់ ល្បែងស៉ីសងគ្រប់ប្រភេទ. សកម្មក្មេងទំនើង. គ្រឿងញៀន ។ល។
*ទី២. សង្កាត់នីមួយៗត្រូវពង្រឹងវេនយាមប្រចាំការនិងដឹកនាំកម្លាំងល្បាតក្នុងមូលដ្ឋានដើម្បីងាយស្រួល និងដោះស្រាយបានទាន់ពេលវេលានូវហេតុការណ៍ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុជាពិសេសនៅពេលយប់។
*ទី៣. សង្កាត់នីមួយៗត្រូវត្រៀមដោះស្រាយនូវការលិចលង់ដោយទឹកភ្លៀង។ ករណីសង្កាត់មិនមានលទ្ធភាពឬដោះស្រាយមិនបាន ត្រូវរាយការណ៍មកសាលាខណ្ឌបន្ទាន់ ដើម្បីយើងអាចជួយពួកគាត់បានទាន់ពេលវេលា។
*ទី៤. លោកអភិបាលរងទទួលបន្ទុក ត្រូវបន្តដឹកនាំការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងដឹកនាំការងារដោះស្រាយការកកស្ទះចរាចរណ៍ក្នុងមូលដ្ឋាន ។
*ទី៥. លោក លោកស្រីអភិបាលរងទទួលបន្ទុក ត្រូវពង្រឹងការងារគ្រប់គ្រងជនបរទេសក្នុងដែនសមត្ថកិច្ចរបស់យើង ៕
ដោយ៖ តារា