ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដាក់ទិសដៅអោយពង្រឹងការអនុវត្តគោល នយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖​ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី០៩ ខែតុលាឆ្នាំ២០២៤  បានដឹកនាំកិច្ចប្រជុំគណៈ បញ្ជាការឯកភាពរដ្ឋបាលខណ្ឌដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ជាអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធខណ្ឌ លោក-លោកស្រី លោកប្រធានការិយាល័យ   លោក​ ​-លោកស្រីចៅសង្កាត់​  លោកមេប៉ុស្តិ៍  និង ស្មៀនសង្កាត់ទាំង៨។

       នៅក្នុងកិច្ចប្រជុំ លោកអភិបាលខណ្ឌបានដាក់ចេញនូវិធានការដែលត្រូវអនុវត្តរួមមាន៖

 *ទី១-ពង្រឹងនូវការអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសលើការងារផ្តល់សេវាសាធារណៈ ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព និង វិធានការបង្ការទប់ស្កាត់ ល្បែងស៉ីសងគ្រប់ប្រភេទ. សកម្មក្មេងទំនើង.  គ្រឿងញៀន ។ល។ 

*ទី២. សង្កាត់នីមួយៗត្រូវពង្រឹងវេនយាមប្រចាំការនិងដឹកនាំកម្លាំងល្បាតក្នុងមូលដ្ឋានដើម្បីងាយស្រួល និងដោះស្រាយបានទាន់ពេលវេលានូវហេតុការណ៍ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុជាពិសេសនៅពេលយប់។

*ទី៣. សង្កាត់នីមួយៗត្រូវត្រៀមដោះស្រាយនូវការលិចលង់ដោយទឹកភ្លៀង។ ករណីសង្កាត់មិនមានលទ្ធភាពឬដោះស្រាយមិនបាន ត្រូវរាយការណ៍មកសាលាខណ្ឌបន្ទាន់ ដើម្បីយើងអាចជួយពួកគាត់បានទាន់ពេលវេលា។

*ទី៤. លោកអភិបាលរងទទួលបន្ទុក ត្រូវបន្តដឹកនាំការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងដឹកនាំការងារដោះស្រាយការកកស្ទះចរាចរណ៍ក្នុងមូលដ្ឋាន ។ 

*ទី៥. លោក លោកស្រីអភិបាលរងទទួលបន្ទុក ត្រូវពង្រឹងការងារគ្រប់គ្រងជនបរទេសក្នុងដែនសមត្ថកិច្ចរបស់យើង ៕ 

ដោយ​៖ តារា​


ចែករំលែក៖