ព័ត៌មានទាន់ហេតុការណ៍៖

ថៃប្រឈមនឹងអសន្តិសុខក្រោយពេលរដ្ឋធម្មនុញ្ញាថ្មីគាំទ្រយោធា

ចែករំលែក៖

ក្រោយពេលពលរដ្ឋថៃបានបោះឆ្នោតគាំទ្ររដ្ឋធម្មនុញ្ញថ្មីដែលផ្តល់អាទិភាពឲ្យ កម្លាំងយោធាថៃប្រឈមនឹងការគំរាម កំហែងយ៉ាងខ្លាំងដល់សន្តិសុខជាតិគឺមានការវាយប្រហារគ្រាប់បែកជាបន្តបន្ទាប់និងមានគ្រាប់បែកជាច្រើនមិនទាន់ផ្ទុះត្រូវប៉ូលិស រកឃើញ។

នៅខេត្តហួហ៊ីន ប្រទេសថៃ រងការ វាយប្រហារគ្រាប់បែកបណ្តាលឲ្យស្លាប់ មនុស្ស២នាក់នោះ នគរបាលថៃទើបតែបាន រកឃើញគ្រាប់បែកមិនទាន់ផ្ទុះជាច្រើន គ្រាប់ផ្សេងទៀតដែលគេដាក់ប្លុងចោលនៅតាមខេត្តភាគខាងត្បូង។ ដំណាក់កាល នេះធ្វើឲ្យនគរបាលថៃដាក់ការសង្ស័យថា ការដាក់បង្កៃបំផ្ទុះគ្រាប់បែកទាំងនេះអាចជាស្នាដៃរបស់ពួកឧទ្ទាមអ៊ិស្លាមផ្តាច់ខ្លួននៅភាគខាងត្បូងដែលនេះគឺវាឃ្លាតឆ្ងាយពីការសង្ស័យរបស់រដ្ឋាភិបាលដែលបាន ចោទទៅលើក្រុមអាវក្រហមថា ជាអ្នកនៅពីក្រោយការបំផ្ទុះគ្រាប់បែកនេះ។

យ៉ាងហោចណាស់មានគ្រាប់បែកច្នៃ ចំនួន៥គ្រាប់ដែលនគរបាលថៃបានរក ឃើញនៅតាមខេត្តភាគខាងត្បូងចំនួន៣ គឺខេត្តផាំងង៉ា ខេត្តប្រាជួបគីរីខណ្ឌ និង កោះភូកេត។ គ្រាប់បែកទាំងនេះត្រូវបាន នគរបាលបំផ្លាញចោល ហើយបើតាមការពិនិត្យពីអ្នកបចេ្ចកទេសគឺវាជាប្រភេទគ្រាប់ បែកច្នៃតែមួយដូចទៅនឹងគ្រាប់បែកដែលបានផ្ទុះនៅហួហ៊ីនកាលពីថ្ងៃព្រហស្បតិ៍ និង ថ្ងៃសុក្រកន្លងទៅ។

នគរបាលថៃបានឈានទៅរកឃើញ នូវកាតស៊ីម SIM ដែលជនដៃដល់បាន ប្រើប្រាស់ដើម្បីបញ្ជាបំផ្ទុះគ្រាប់បែក ហើយ ដែលកាតស៊ីមនោះគឺមានប្រភពពីប្រទេសម៉ាឡេស៊ីដែលនៅជាប់ភាគខាងត្បូងប្រទេស ថៃ។ ជាមួយនឹងលទ្ធផលស៊ើបអង្កេតថ្មីទាំង នេះធ្វើឲ្យនគរបាលថៃដាក់ការសង្ស័យទាំង ស្រុងថា សកម្មភាពបំផ្ទុះគ្រាប់បែកនេះគឺជាស្នាដៃរបស់ក្រុមឧទ្ទាមអ៊ិស្លាមផ្តាច់ទឹកដី នៅភាគខាងត្បូង។

អ្នកនាំពាក្យនគរបាលថៃបានបញ្ជាក់ថា មេក្រុមឧទ្ទាមអ៊ិស្លាមផ្តាច់ទឹកដីកំពុង សម្ងំលាក់ខ្លួនក្នុងទឹកដីម៉ាឡេស៊ីជាប់ព្រំ ប្រទល់ប្រទេសថៃ ហើយតែងតែធ្វើសកម្មភាពនៅភាគខាងត្បូងថៃក្នុងតំបន់ដែលមាន ទេសចរណ៍បរទេសច្រើន។ ការដាក់ការ សង្ស័យរបស់នគរបាលទៅលើក្រុមឧទ្ទាមអ៊ិស្លាមបំបែកទឹកដីបែបនេះគឺវាផ្ទុយពីអ្វី ដែលរដ្ឋាភិបាលយោធាថៃបានសង្ស័យ ដែលភ្លាមៗបានចោទប្រកាន់ថា ក្រុមអាវ ក្រហមរបស់លោក ថាក់ស៊ីន គឺជាអ្នកធ្វើ សកម្មភាពវិទ្ធង្សនានេះ៕ ម៉ែវ សាធី

thediplomat_2015-09-03_15-16-38-386x257


ចែករំលែក៖