ព័ត៌មានទាន់ហេតុការណ៍៖

បាត់មួយយប់ ព្រឹកឡើងប្រទះឃើញសាកសពអណ្តែតក្នុងទឹកទន្លេ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ សាកសពស្រ្តីម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតក្នុងទន្លេ បន្ទាប់ពីបាត់ខ្លួនអស់មួយយប់ ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃ១៧ ខែសីហា ឆ្នាំ២០១៦ នៅកំពង់ទឹកមាត់ទន្លេ ស្ថិតនៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃន សាត ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី១៦ ខែសីហា គេឃើញស្រ្តីរូបនេះនៅជជែកគ្នាលេងជាមួយប្រជាពលរដ្ឋ ក្នុងភូមិធម្មតា ហើយបានឃើញនាងដើរត្រឡប់ទៅផ្ទះវិញ លុះដល់ព្រឹកឡើង មានប្រជាពលរដ្ឋមកប្រាប់ថា ឈ្មោះ ឃន សាត បានស្លាប់នៅ ក្នុងទឹកទន្លេ ។

ប្រជាពលរដ្ឋឲ្យដឹងទៀតថា ស្រ្តីរងគ្រោះជាមនុស្ស ដែលមានស្មារតីមិនសូវល្អ ព្រមទាំងមានជំងឺប្រកាច់ទៀតផង ហើយការស្លាប់របស់ស្រ្តីរងគ្រោះ អាចបណ្តាលមកពីចុះមុជទឹក ហើយជំងឺរើឡើងវិញ បណ្តាលឲ្យនាងប្រកាច់ឆ្លក់ទឹកលង់ស្លាប់តែម្តង ។

សមត្ថកិច្ចនគរបាលដែលចុះទៅពិនិត្យសាកសពស្រ្តីរូបនេះ បានឲ្យដឹងថា ជនរងគ្រោះអាចខ្យល់គរធ្លាក់ចូលទឹក ពុំមានអ្នកដឹងរួចលង់ស្លាប់តែម្តង ៕ ចន្ថា

unnamed


ចែករំលែក៖