ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទីកូបុកអ្នកដើរតាមផ្លូវស្លាប់ម្នាក់ រងបួសធ្ងន់ម្នាក់ នៅស្រុកព្រះនេត្រព្រះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អ្នកដើរថ្មើជើង២នាក់ត្រូវបានរថយន្តម៉ាកទី កូពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 2A1910 បុកស្លាប់ម្នាក់ និងម្នាក់ទៀតទទួលរងរបួសធ្ងន់ ។ ចំណែករថយន្តរ៉េចង្កូតធ្លាក់ផ្លូវបណ្តាលឱ្យអ្នកបើករថយន្តនិងអ្នកជិះរួមដំណើរជាមួយមានគ្នា២នាក់ទទួលរងបួសស្រាលផងដែរ។ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង9និង35នាទី យប់ ថ្ងៃទី17 ខែសីហា ឆ្នាំ2016 នៅលើកំណាត់ផ្លូវជាតិលេខ៦ស្ថិតក្នុងភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

សេចក្តីរាយការណ៍នៅកន្លែងកើតហេតុប្រាប់ឱ្យដឹងថាជនរងគ្រោះស្លាប់ឈ្មោះជឿន ភេទប្រុសអាយុ35ឆ្នាំចំណែកអ្នករងរបួសធ្ងន់ឈ្មោះ អ៊ុក សាវ័ន្ត ភេទប្រុស អាយុ34ឆ្នាំពួកគេជាកម្មករមានទីលំនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ពាក់ព័ន្ធនិងករណីនេះបើតាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថាមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់បានដើរថ្មើជើងក្នុងទិសដៅពីកើទៅលិច ។ លុះបន្ទាប់មកមិនដឹងរថយន្តម៉ាកទីកូមានបញ្ហាអ្វីនោះទេ បើកបរក្នុងទិសដៅស្រាបគ្នារ៉េចង្កូតបុកជនរងគ្រោះ ទាំង២នាក់ពីក្រោយពេញទំហឹងជនរងគ្រោះ ផ្លោងខ្ទាត ធ្លាក់ពីលើថ្នល់ជាតិច្រើនម៉ែត បណ្តាលឱ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុម្នាក់ទៀតទទួលរងបួសធ្ងន់ រីឯរថយន្តបង្កជ្រុលធ្លាក់ផ្លូវជាតិ ក៏បណ្តាលឱ្យអ្នកជិះក្នុងរថយន្ត២នាក់ទទួលរងបួសស្រាលនោះផងដែរ។ក្រោយពីកើតហេតុភ្លាមនគរបាលចរាចរស្រុកព្រះនេត្រព្រះ បានមកដល់កន្លែងកើតហេតុ ដឹកអ្នករងរបួសទាំង៣នាក់ទៅកាន់មន្ទីរពេទ្យបង្អែក ស្រុកព្រះនេត្រព្រះ។អ្នកបើករថយន្តបង្កត្រូវបានគេស្គាល់ឈ្មោះគ្រីហេង ភេទប្រុសអាយុ36ឆ្នាំ រស់នៅភូមិកម្មករ ឃុំកម្មករ ស្រុកសង្កែ ខេត្តបាត់ដំបងនិងអ្នករួមដំណើរឈ្មោះទិត វ៉ាន់ដាភេទប្រុស អាយុ31ឆ្នាំ រស់នៅស្រុករតនៈមណ្ឌលខេត្តបាត់ដំបង ។

បញ្ហានេះសមត្ថកិច្ចប្រាប់ឱ្យដឹងថាបង្កឡើងអ្នកបើករថយន្តបើកបរមិនប្រុងប្រយ័ត្ន ។

សាកសពជនរងគ្រោះក្រោយពីសមត្ថកិច្ចវាស់វែងរួចហើយក៏បានទំនាក់ទំនងសាច់ញាតិមកទទួលដើម្បីយកតៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ រថយន្តខូចខាតផ្នែកខាងមុខធ្ងន់ត្រូវបាននគរបាលចរាចរស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះរងចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា

 

rse (1)

rse

rse (2)

សូមអានបន្តទៀត ៖ពស់ថ្លានមួយក្បាលបានលេបសត្វជាច្រើនបណ្តាលអោយស្លាប់


ចែករំលែក៖