ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ផឹកស្រាស្រវឹង យកដំបងឫស្សីវាយប្រពន្ធបែកក្បាល ព្រោះខឹងទៅឡូឡានៅមុខផ្ទះ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ បុរសប្រមឹកស្រាម្នាក់ បានប្រើអំពើហិង្សាក្នុងគ្រួសារ បន្ទាប់ពីស្រី្តជាប្រពន្ធ បានទៅហៅ ប្តីពេលកំពុងផឹកស៊ីជាមួយមិត្តភក្តិ ឲ្យមកជួយធ្វើការងារនៅផ្ទះ។ ករណីហឹង្សា លើប្រពន្ធនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទី ល្ងាច ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅភូមិថ្មី សង្កាត់ទួលល្វា ក្រុង- ខេត្តប៉ៃលិន ហើយប្តីដែលប្រើហឹង្សាលើប្រពន្ធ សមត្ថកិច្ចមិនបានឃាត់ខ្លួនទេ ដោយសារប្រពន្ធមិនប្តឹងព្រោះអាណិតកូន។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនដៃដល់ឈ្មោះ ដុះ ម៉ាប់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ ចំណែកស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះ ខុប ស្រីនិច អាយុ៣៤ឆ្នាំ មុខរបរកសិករ (រងរបួសធ្ងន់បែកក្បាល)។

ប្រភពដដែលបានបញ្ជាក់ថា មុនពេលកើតហេតុ ជនដៃដល់ជាប្តីបានផឹកស៊ីជាមួយ មិត្តភក្តិតាំងពីព្រឹករហូតដល់ល្ងាច ដោយប្រពន្ធមិនឃើញត្រឡប់មកផ្ទះ ក៏ទៅហៅប្តី ដើម្បីឲ្យមកជួយធ្វើការងារផ្ទះ នៅពេលដែលប្រពន្ធទៅដល់កន្លែងស៊ីផឹកហើយហៅ ប្តីដោយស្រែកឡូឡា ប្តីក៏ខឹងនឹងប្រពន្ធដែលធ្វើឲ្យខ្មាស់មិត្តភក្តិដែលកំពុងផឹកស៊ីជាមួយ នៅពេលមកដល់ផ្ទះវិញ បុរសជាប្តីក៏ស្ទុះយកដំបងឫស្សី វាយប្រពន្ធចំកណ្ដាលក្បាលបែកឈាមហូរជោកខ្លួនតែម្តង។ ក្រោយមកប្តីក៏ត្រឡប់ទៅអង្គុយផឹកស្រាជាមួយមិត្តភក្តិវិញ ធ្វើដូចគ្មានរឿងអ្វីកើតឡើង។ ចំណែកស្រ្តីជាប្រពន្ធ ត្រូវបានអ្នកជិតខាង បញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

ស្ត្រីរងគ្រោះជាប្រពន្ធបានឲ្យដឹងថា រូបនាងមិនបានដាក់ពាក្យប្ដឹងប្តីទៅប៉ូលិស ឲ្យចាប់ ព្រោះមិនចង់ ឲ្យមានរឿងវែងឆ្ងាយ ម្យ៉ាងអាណិតកូនដែលនៅតូចៗ ៕ ស សារ៉េត

2

1
សូមចុចអានបន្តទៀត ៖ បាត់មួយយប់ ព្រឹកឡើងប្រទះឃើញសាកសពអណ្តែតក្នុងទឹកទន្លេ


ចែករំលែក៖