ព័ត៌មានទាន់ហេតុការណ៍៖

ផ្លែចេករបស់ប្រទេសឡាវទម្ងន់៣៩០តោនបានត្រូវដឹកទៅដល់ទីក្រុងប៉េកាំង

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី២០ខែតុលាឆ្នាំ២០២៤ រថភ្លើងដឹកទំនិញក្លាសេអន្តរជាតិនៃរថភ្លើងល្បឿនលឿនចិន-ឡាវ(វៀងចន្ទន៍-គុនមិញ-ប៉េកាំង-ខណ្ឌPingguក្រុងប៉េកាំង)គឺរថភ្លើងប៉េកាំង-យូណាន-ឡានឆាងមេគង្គជើងទី១បានទៅដលមជ្ឈមណ្ឌលភស្តភារកម្មJingpingខណ្ឌPingguក្រុងប៉េកាំងប្រទេសចិន។

គេហទំព័រ «CCFR China state-controlled media » តាមការលើកឡើងបានឱ្យដឹងថា រថភ្លើងដឹកជញ្ជូនទំនិញអន្តរជាតិនេះចេញដំណើរពីស្ថានីយរថភ្លើងខាងត្បូងក្រុងវៀងចន្ទន៍ប្រទេសឡាវដែលមានដឹកផ្លែចេកមានគុណភាពខ្ពស់ទម្ងន់៣៩០តោនរបស់ប្រទេសឡាវចូលដែនចិនតាមច្រកMohanនិងទៅកាន់ទីក្រុងប៉េកាំងដោយទំនិញត្រូវបានក្លាសេត្រជាក់ក្នុងដំណើរទាំងមូល៕

ដោយ ៖ សិលា


ចែករំលែក៖