ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៦:០០នាទីនៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ ខណៈកម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន។
ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖
១-ឈ្មោះ ម៉ា គឹមស្រេង ភេទប្រុស ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិបឹងឈូក សង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ។
២-ឈ្មោះ ឌឹក យិនអុី ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិធម្មត្យ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ។
៣-ឈ្មោះ សាន វណ្ណី ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងថត មានទីលំនៅភូមិធម្មត្យ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ។
វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លា ចំនួន០៣កញ្ចប់ថង់ (ធំល្មម ចំនួន០២កញ្ចប់ថង់, តូច ចំនួន១កញ្ចប់ថង់), ទូរស័ព្ទដៃ ម៉ាក iPhone 15 Pro Max ពណ៌ខ្មៅ, ទូរស័ព្ទដៃ ម៉ាកiPhone 15 Pro ពណ៌ទឹកប្រាក់, ទូរស័ព្ទដៃម៉ាកSamsung Z fold 4 ពណ៌ទឹកប្រាក់, រថយន្ដម៉ាកToyota Prius ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BV-2155, រថយន្ដម៉ាកToyota Prius ពណ៌ប្រផេះ ផ្លាកលេខ ភ្នំពេញ2BY-4398, រថយន្ដ ម៉ាកLexus Gs300 ពណ៌ស ផ្លាកលេខ ភ្នំពេញ2BP-4641, ជញ្ចឹងអេឡិចត្រូនិច ចំនួន០១គ្រឿង, ខ្សែដៃលោហ:ធាតុពណ៌លឿងចំនួនមួយខ្សែ, ចិញ្ចៀនលោហ:ធាតុពណ៌លឿង ចំនួនមួយវង់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ អរុណរះ