ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ លួន បញ្ញា (រហ្ស័សនាម Messi តូច) ថ្នាលអាយុក្រោម ១២ឆ្នាំរបស់ Siem Reap United កំពុងល្បីខ្លាំងមែនទែន

ចែករំលែក៖

ខេត្តសៀមរាប ៖ កីឡាករ លួន បញ្ញា (រហ្ស័សនាម Messi តូច) ថ្នាលអាយុក្រោម ១២ឆ្នាំរបស់ Siem Reap United កំពុងល្បីខ្លាំងមែនទែននៅថ្ងៃនេះ បន្ទាប់ពីឃើញមានការបង្ហោះវីដេអូនៃការលេងរបស់ប្អូន ឃើញថា មានដុងបាល់ទាត់ហើយ ប្រឹងប្រែងបើនៅតែបន្តចឹងទៀត អនាគតដឹងតែឃើញប្អូនក្នុងឈុតជម្រើសជាតិហើយ 🇰🇭។ 

សូមរំលឹកថា ៖ នេះគឺ លួន បញ្ញា រហ័សនាម Messi តូច! កាលនៅវ័យ ១០ ឆ្នាំ គាត់ក៏លេងបានល្អ ប្រកបដោយសន្ទុះបច្ចេកទេស ស្វាហាប់ប្រឹងប្រែង តូចខ្លឹម ខ្លាំង កម្លាំងសម្រុក ជាកីឡាករបាល់ទាត់ឆ្នើម ជាមួយការពេញនិយម ទាក់ទាញអារម្មណ៍អ្នកទស្សនា ដោយមិនដាច់ក្រសែភ្នែក។ 

សូមជម្រាបថា ៖ Messi តូច គឺជាថ្នាលយុវជនពីសាលាបាល់ទាត់សៀមរាបយូណាយធីត (SRU Soccer School)។ ទោះមានអាយុទើប ១០ឆ្នាំ ប៉ុន្តែដោយសារតែមានភាពរហ័សរហួនលើទីលាន បូករួមនឹងទេពកោសល្យដូច Lionel Messi ពីកុមារភាពដែរ ដូច្នេះទើប Messi តូច ទទួលបានឱកាស ចូលរួមហ្វឹកហាត់ និងបង្ហាញខ្លួនជាមួយឈុត U14 របស់សៀមរាបយូណាយធីត។ 🥰

គេនឹងឱកាសក្លាយជាកីឡាកររបស់សៀមរាបយូណាយធីត ផ្តើមចេញពីសាលាបាល់ទាត់សៀមរាបយូណាយធីត!  ។ កីឡាករ លួន បញ្ញា (រហ្ស័សនាម Messi តូច) ថ្នាលអាយុក្រោម ១២ឆ្នាំរបស់ Siem Reap United កំពុងល្បីខ្លាំងមែនទែន ! អនាគតដឹងតែឃើញប្អូនក្នុងឈុតជម្រើសជាតិហើយ ៕

ដោយ ៖ សិលា


ចែករំលែក៖