ព័ត៌មានទាន់ហេតុការណ៍៖

ចូលរួមមតិ “Comments” មិនទាន់យល់ដឹងអំពីច្បាប់ នីតិវិធី ប៉ះពាល់ដល់មន្ត្រីអនុវត្តច្បាប់ ដូច្នេះវិធានការអប់រំ ធ្វើកិច្ចសន្យា ដឹងកំហុស សូមទោសជាសាធារណៈ និងកែប្រែ កុំប្រព្រឹត្តអំពើបែបនោះទៀត គឺមានលក្ខណៈធួនល្មមជាមួយនឹងព្យសនកម្មដែលទទួលរង

ចែករំលែក៖

ភ្នំពេញ ៖ ចូលរួមមតិ “Comments” មិនទាន់យល់ដឹងអំពីច្បាប់ នីតិវិធី ប៉ះពាល់ដល់មន្ត្រីអនុវត្តច្បាប់ ដូច្នេះវិធានការអប់រំ ធ្វើកិច្ចសន្យា ដឹងកំហុស សូមទោសជាសាធារណៈ និងកែប្រែ កុំប្រព្រឹត្តអំពើបែបនោះទៀត គឺមានលក្ខណៈធួនល្មមជាមួយនឹងព្យសនកម្មដែលទទួលរង ។ នេះជាការលើកឡើងពី លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ។ 

លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបន្តថា ៖ សូមគោរពបង្ហាញជូនអំពីបញ្ញត្តិច្បាប់មួយចំនួន ដោយសារមានបងប្អូនមួយចំនួនមិនទាន់យល់អំពីចំណាត់ការ។ គាត់បានចូលរួមមតិ “Comments” ថា “ចឹងធ្វើខុសហើយលើកដៃសូមទោសរួចខ្លួនមែនបងៗ, ច្បាប់គ្មាន តម្លាភាព គឺបែបនេះ”។ នេះជាការគិត ការយល់ផ្ទាល់ខ្លួនរបស់ពួកគាត់ មកពីគាត់មិនទាន់យល់ដឹងអំពីច្បាប់ នីតិវិធី ហើយគាត់បញ្ចេញគំនិតតាមការគិតឃើញរបស់គាត់មួយជ្រុងតែប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ថា ៖ ខ្ញុំបាទសូមគោរពជម្រាបជូនថា បទល្មើស គឺជាអំពីខ្លះរបស់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលបង្កចលាចលដល់សង្គម។ អំពើល្មើសខ្លះបានព្យសនកម្មខាងសម្ភារៈ ខាងរូបកាយ ឬខាងផ្លូវចិត្ត។ ព្យសនកម្មអាចត្រូវបានជួសជុល ដោយការបង់ជំងឺចិត្ត ដោយការសងទៅជនរងគ្រោះវិញ។

យើងគិតនិងមើលជាក់ស្តែងនូវអំពើរបស់ឈ្មោះ សំអុន ម៉ានេត ហើយពិចារណាឱ្យសុីជម្រៅ តើមានព្យសនកម្មអ្វីខ្លះឬនៅ? ដូច្នេះវិធានការអប់រំ ធ្វើកិច្ចសន្យា ដឹងកំហុស សូមទោសជាសាធារណៈ និងកែប្រែ កុំប្រព្រឹត្តអំពើបែបនោះទៀត គឺមានលក្ខណៈធួនល្មមជាមួយនឹងព្យសនកម្មដែលទទួលរង។

សូមគោរពជូនជ្រាបនិងសូមគោរពអរគុណចំពោះការគាំទ្រ ៕

ដោយ ៖ សិលា


ចែករំលែក៖