ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការបង្រ្កាប និងឃាត់ខ្លួនជនស័ង្សយចំនួន០៣នាក់ នាំមកកាន់អធិការដ្ឋាន ដេីម្បីធ្វេីការសាកសួរតាមនីតិវិធីច្បាប់ បន្ទាប់ពីពួកគេបានធ្វេីសកម្មភាពបង្កហិង្សាលើអ្នកដទៃ កាលពីនៅថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញនេះ។
ជនសង្ស័យចំនួន ០៣នាក់នេះរួមមាន៖
១-ឈ្មោះ ម៉ៃ សុផាន់ណា ហៅបឹប ភេទប្រុស រស់នៅភូមិថ្មី ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
២-ឈ្មោះ ញ៉ាញ់ ដែន ភេទប្រុស រស់នៅភូមិថ្មី ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
៣-ឈ្មោះ កុសល្យឧត្ដម ភេទប្រុស រស់ នៅភូមិ បឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ចំណែកវត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖
១-ម៉ូតូ០២គ្រឿង (ម៉ាកហុងដាទ្រីមសេ១២៥ C125 ពណ៌ខ្មៅសេរីឆ្នាំ 2017ផ្លាកលេខ បាត់ដំបង 1AA- 9580 និងម៉ាកហុងដាទ្រីម C125 ពណ៌ខ្មៅសេរីឆ្នាំ2021ផ្លាក លេខ បាត់ដំបង 1AM-8328
២-កាំបិតកែច្នៃ០១ដើម
៣-ផ្លាកលេខម៉ូតូបាត់ដំបង1AI-5381ចំនួន០១ (ជារបស់ម៉ូតូជនរងគ្រោះ )។
គួរបញ្ជាក់ថា មូលហេតុនៃការឃាត់ខ្លួននេះ គឺកាលពីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង២២និង០៥ នាទី ស្ថិតក្នុងក្រុមទី០១ ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណី លួចដោយមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា មួយបានកើតឡើងប្រព្រឹត្តដោយជនសង្ស័យមានគ្នា០៥នាក់ជិះម៉ូតូ០២គ្រឿង កាប់ទៅលេីជនរងគ្រោះឈ្មោះសិន វិ សាល ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ខណៈជនរងគ្រោះជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាទ្រី សេរីឆ្នាំ2020 ពាក់ផ្លាកលេខ បាត់ដំបង 1AI- 53 81 វិលត្រឡប់ពីស្រុកមោងឫស្សីទៅលំនៅដ្ឋានវិញ បណ្ដាលឱ្យរងរបួសធ្ងន់ហើយក្រុមជនសង្ស័យក៏បានកាប់លួចយកស្លាកលេខម៉ូតូរបស់ជនរងគ្រោះនាំគ្នាជិះគេចខ្លួន បាត់តែម្ដង។
ក្រោយកេីតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំទៅសង្រ្គោះនៅមន្ទីរពេទ្យ និងបានប្តឹងផងដែរ បច្ចុប្បន្នជនសង្ស័យចំនួន០៣នាក់ កំពុងរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ តារា