ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបានជួយអុីរ៉ង់បាញ់បង្ហោះផ្កាយរណបពីរទៅកាន់តារាវិថីផែនដី

ចែករំលែក៖

ឯកអគ្គរដ្ឋទូតអុីរ៉ង់ប្រចាំនៅទីក្រុងមូស្គូបាននិយាយថា៖ រុស្ស៊ីនឹងបាញ់បង្ហោះផ្កាយរណបអុីរ៉ង់ចំនួនពីរចូលទៅក្នុងគន្លងតារាវិថីដោយប្រើគ្រាប់រ៉ុក្កែត Soyuz នៅថ្ងៃទី 5 ខែវិច្ឆិកា ។ ឯកអគ្គរដ្ឋទូតអុីរ៉ង់ប្រចាំនៅទីក្រុងមូស្គូបាននិយាយថា ក្នុងបរិបទនៃការប្រឈមមុខដាក់គ្នារបស់ប្រទេសទាំងពីរជាមួយសហរដ្ឋអាមេរិក កំពុងជំរុញឱ្យអុីរ៉ង់ និងរុស្ស៊ីកាន់តែរឹតបន្តឹងទំនាក់ទំនង។
ឯកអគ្គរដ្ឋទូតអុីរ៉ង់ប្រចាំនៅរុស្ស៊ី Kazem Jalali បាននិយាយថា “ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងរុស្ស៊ី នឹងអុីរ៉ង់ ផ្កាយរណបអុីរ៉ង់ពីរគឺ Kowsar និង Hodhod នឹងត្រូវបង្ហោះទៅកាន់គន្លងផែនដីនៅថ្ងៃអង្គារ (ទី៥ ខែវិច្ឆិកា) ដោយប្រើគ្រាប់រ៉ុក្កែត Soyuz” ។
ការអភិវឌ្ឍរបស់ Kowsar ដែលជាផ្កាយរណបរូបភាពដែលមានភាពច្បាស់ខ្ពស់ និង Hodhod ដែលជាផ្កាយរណបទំនាក់ទំនងតូចមួយ គឺជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ដំបូងរបស់អុីរ៉ង់ក្នុងវិស័យអវកាស។
កាលពីខែកុម្ភៈ រុស្ស៊ីបានបាញ់បង្ហោះផ្កាយរណបឧបករណ៍ចាប់សញ្ញាស្រាវជ្រាវ Pars 1 របស់អុីរ៉ង់ ទៅកាន់ទីអវកាស នៅលើរ៉ុក្កែត Soyuz ពីដំបន់ Vostochny Cosmodrome ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Ria Novosti


ចែករំលែក៖