ភ្នំពេញ ៖ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ
សម្តេចតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់!
ខ្ញុំមានកិត្តិយស សូមថ្លែងអំណរគុណ ចំពោះសារលិខិតអបអរសាទររបស់ សម្តេចតេជោ ក្នុងឱកាស ដែលរូបខ្ញុំត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។ សារលិខិតរបស់ សម្តេច គឺជាប្រភពនៃ ការគាំទ្រ និងការលើកទឹកចិត្តដ៏ធំធេង ចំពោះរូបខ្ញុំ ក្នុងពេលបំពេញការទទួលខុសត្រូវថ្មី។
ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលទំនាក់ទំនងថៃ-កម្ពុជា បាននិងកំពុងពង្រឹង និងពង្រីក កាន់តែខ្លាំងក្លា។ ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការពង្រឹងកិច្ច សហប្រតិបត្តិការ និងភាពជាដៃគូបន្ថែមទៀត ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និង ប្រជាជនយើងទាំងពីរ។
ខ្ញុំត្រៀមខ្លួនជានិច្ច ដើម្បីគាំទ្រដល់ការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសថៃ និងកម្ពុជា រួមទាំងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសយើងទាំងពីរ។
ខ្ញុំសូមឆ្លៀតឱកាសនេះ សូមប្រសិទ្ធពរជ័យបវរមហាប្រសើរជូន សម្តេចប្រធាន និង សម្តេច ប៊ុន រ៉ានី សូមមានសុខភាពល្អបរិបូរណ៍ និងសុភមង្គល។
សូម សម្តេចតេជោ ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ៕
ដោយ ៖ សិលា