ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះប្រជាពលរដ្ឋ៥៧ខ្នងប៉ើងដំបូលនិង៣ខ្នងដួលរលំទាំងស្រុងដោយសារខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តកំពត ៖ ផ្ទះប្រជាពលរដ្ឋនៅក្រុង កំពត ស្រុកឈូក និងស្រុកកំពង់ត្រាច ប្រមាណជា៦០ខ្នង បានខូចខាត និងដួលរលំដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ប៉ុន្តែពុំបង្កឲ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់នោះទេ ។

ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ចាន់មធុរិទ្ធ បានឲ្យដឹងនៅព្រឹកថ្ងៃ ទី២០ សីហាថា ករណីខ្យល់កន្ត្រាក់ ខាងលើនេះ ពុំបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់បងប្អូនប្រជាពលរដ្ឋនោះទេ រាប់ ទាំងសត្វពាហនៈផង ។ លោកបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋ៥៧ខ្នងបានប៉ើងដំបូល និងបាក់បែកជញ្ជាំងក្នុងនោះមានផ្ទះប្រជាពលរដ្ឋ៣ខ្នងសាងសង់របៀបផ្ទះខ្ទមបានដួលរលំទាំងស្រុងហើយក្រោយពីមានគ្រោះ ធម្មជាតិនេះ កម្លាំងសមត្ថកិច្ចនគរបាលបានចុះទៅចំណុចកើតហេតុ ដើម្បីជួយសាង សង់និងជួសជុលលំនៅឋានជូនប្រជាពល រដ្ឋឡើងវិញ ។

ដោយឡែកមន្រ្តីសាខាកាទបាទក្រហមកម្ពុជាខេត្តកំពតបានឲ្យដឹងដែរថា មានផ្ទះ ប្រជាពលរដ្ឋប្រមាណ៧០ខ្នងបានរងខ្យល់កន្រ្តាក់ពេលដែលមានភ្លៀងផ្គររន្ទះ ជាប់ គ្នា កាលពីយប់ថ្ងៃទី១៨-១៩ នៅខែ សីហា នៅក្នុងក្រុងកំពត ស្រុកឈូក និង ស្រុក កំពង់ត្រាច ហើយខាងកាកបាទក្រហមក៏បានយកសម្ភារចែកជូនដល់ពលរដ្ឋដែលប៉ះពាល់ជម្រកការស្នាក់នៅនោះផងដែរ ។

គួរបញ្ជាក់ថា ធាតុអាកាសនាពេល បច្ចុប្បន្ននេះ មានការខុសប្លែកពីធម្មតានៅពេលមានភ្លៀងធ្លាក់ តែងតែនាំមកនូវខ្យល់កន្ក្រាក់និងរន្ទះបាញ់សម្លាប់ប្រជាពលរដ្ឋ។ ដូច្នេះប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នពេល មានភ្លៀងផ្គរត្រូវរកកន្លែងសុវត្ថិភាព ពិសេសបើជៀសបានគួរកុំបើកទូរស័ព្ទលេង ហ្វេសប៊ុក ៕ សហការី

dwe


ចែករំលែក៖