ព័ត៌មានទាន់ហេតុការណ៍៖

ស្ទះលូក្លាយជាទឹកស្អុយជាច្រើនថ្ងៃនៅតាមបណ្តោយផ្លូវជាតិលេខ៥ក្បែរស្តុបផ្សារទួលសង្កែអ្នកធ្វើដំណើរនិងប្រជាពលរដ្ឋសុំឲ្យអាជ្ញាធរជួយមើលផង

ចែករំលែក៖

ភ្នំពេញ ៖ លូដែលបង្ហូរទឹកស្អុយបានស្ទះជាច្រើនថ្ងៃនៅចំណុចផ្លូវជាតិលេខ៥ ក្បែរស្តុបផ្សារទួលសង្កែ ស្ថិតក្នុងសង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវដែលអាជ្ញាធរមូលដ្ឋានមើលរំលងទុកឲ្យមានផលប៉ះពាល់ ដល់បរិស្ថាននិងការរស់នៅរបស់ប្រជាពលរដ្ឋនោះធ្វើឲ្យមជ្ឈដ្ឋានប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំង។

អ្នកដំណើរជាច្រើននាក់បាននិយាយ​ថា ទឹកស្អុយគគ្រុកដែលដក់ក្នុងជង្ហុកនៅតាមបណ្ដោយផ្លូវជាតិលេខ៥ក្បែរស្តុបផ្សារទួលសង្កែនេះគឺបញ្ហាដោយសារទឹកភ្លៀង ហើយណាមួយប្រព័ន្ធលូស្ទះខ្លាំងទៀតមិនអាចនាំទឹកទៅបានក៏ធ្វើអោយទឹកដក់ក្នុងជង្ហុករហូតសឹងតែក្លាយជាត្រពាំងទឹកស្អុយបែបនេះតែម្តង ។

ប្រជាពលរដ្ឋរស់នៅម្តុំនោះបានឲ្យដឹងដែរថា មកទល់ពេលនេះហើយគេមិនបាន ឃើញអាជ្ញាធរមូលដ្ឋានដូចជាថ្នាក់ខណ្ឌឫស្សីកែវចុះមករវល់អើពើឡើយដោយទុក​ឲ្យទឹកស្អុយនេះនៅដក់នៅលើផ្លូវជាតិលេខ​៥យ៉ាងល្អឥតខ្ចោះនិងធ្វើឲ្យសិស្សានុសិស្ស​អ្នកធ្វើដំណើរ ពិសេសប្រជាពលរដ្ឋរស់នៅ តំបន់នោះរងនូវក្លិនស្អុយឆ្អេះឆ្អាបប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ពួកគាត់យ៉ាងខ្លាំង ។

អ្នកធ្វើដំណើរក៏ដូចជាប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពួកគាត់មិនហ៊ានបញ្ចេញមតិអ្វីច្រើនទេបានត្រឹមតែលួចរអ៊ូរទាំថា មានក្លិនពិបាកដកដង្ហើមពិបាកក្នុង ការហូបចុកតែប៉ុណ្ណោះ។ ដូច្នេះអ្វីដែលសំខាន់គឺពួកគាត់ចង់អោយអាជ្ញាធរយកចិត្តទុកដាក់ខ្លះៗចំពោះបញ្ហាផ្លូវខូចនិងជង្ហុកដក់ទឹកនេះ ព្រមទាំងមេត្តាអញ្ជើញ ចុះមកពិនិត្យទីតាំងនេះផងកុំទុកឲ្យទឹកដក់មានក្លិនស្អុយបែបនេះវាធ្វើអោយប៉ះពាល់ណាស់ បរិស្ថាន និងសុខភាព ប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃខ្លាំងណាស់ ៕ ជ្រោយពេជ្រ

image2

image1


ចែករំលែក៖