ព័ត៌មានទាន់ហេតុការណ៍៖

នៅក្នុងខែតុលាបរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែស្វយ័តភ្នំពេញ​កើនឡើងជាង១៧ភាគរយ

ចែករំលែក៖

ភ្នំពេញ៖ កំពង់ផែស្វយ័តភ្នំពេញបានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃចន្ទទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ក្នុងខែតុលា​កន្លងទៅថ្មីៗនេះបរិមាណ​កុងតឺន័រ​ឆ្លងកាត់​មានចំនួន​ ៣៥​ ២៦៤​ TEUs ពោលកើន​ឡើង១៧,៧៥ភាគរយ ធៀប​នឹងខែ​តុលា​ឆ្នាំ​២០២៣។

ដោយឡែកសម្រាប់​រយៈពេល​១០​ខែ​ដើមឆ្នាំ២០២៤​ មានចំនួន​ ៤០១​ ២៥១​ TEUs កើនឡើង​ ១៩,៧៨ ភាគរយ​ធៀប​រយៈពេល​ ១០​ ខែ​ដើមឆ្នាំ២០២៣។

គួររំលឹកថា បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ​ក្នុង​ត្រីមាសទី​៣​ឆ្នាំ​២០២៤​ មានចំនួន​ ១៦១ ៣៧៣​ TEUs កើនចំនួ​ន​ ២៦,១៣ភាគរយ ធៀបនឹងត្រីមាសទី៣​ ឆ្នាំ២០២៣។ដោយឡែក គិតតែអំឡុងខែកញ្ញា​ ឆ្នាំ២០២៤​ បរិមាណកុងតឺន័រ​ឆ្លងកាត់​កំពង់​ផែស្វយ័តភ្នំពេញ មានចំនួន​ ៥២ ២៨៣​ TEUs កើនចំនួន​ ៤៥,១១​ភាគរយធៀប​នឹង​ខែកញ្ញា​ ឆ្នាំ២០២៣៕

ដោយ៖ សូរិយា


ចែករំលែក៖