ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពចូលរួមពិធីបិទមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី លេីកទី១២ (ICAPP 12) ដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះ នៅវិមាន ៧ មករា ទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា។
សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ភ្ញៀវជាតិ អន្តរជាតិ គណ:ប្រតិភូ និងក្រុមការងារទាំងអស់ ដែលបានអញ្ជេីញមកកម្ពុជា និងសម្រេចបាននូវសមិទ្ធផលប្រកបដោយផ្លែផ្កាក្រោមម្លប់សន្តិភាព និងសុវត្ថិភាពរបស់កម្ពុជា៕
ដោយ៖ តារា