ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ​ជាអធិបតី​ភាព​ចូលរួមពិធីបិទមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី លេីកទី១២​ (ICAPP 12)​

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ បាន​អញ្ជើញ​ជាអធិបតី​ភាព​ចូលរួមពិធីបិទមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី លេីកទី១២​ (ICAPP 12)​ ដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះ​ នៅវិមាន​ ៧​ មករា​ ទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា។ 

សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ​ ភ្ញៀវជាតិ​ អន្តរជាតិ​ គណ:ប្រតិភូ​ និងក្រុមការងារ​ទាំងអស់ ដែលបានអញ្ជេីញមកកម្ពុជា​ និងសម្រេចបាននូវសមិទ្ធផលប្រកបដោយផ្លែផ្កាក្រោមម្លប់សន្តិភាព​ និងសុវត្ថិភាពរបស់កម្ពុជា៕

ដោយ​៖ តារា​


ចែករំលែក៖