ព័ត៌មានទាន់ហេតុការណ៍៖

សូមស្វាគមន៍គណៈប្រតិភូសភាប្រទេស Kyrgyzstan និងសភាប្រទេស Seychelles អញ្ជើញមកចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព

ចែករំលែក៖

ភ្នំពេញ ៖ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី កុប ម៉ារីយ៉ាស សមាជិកាគណៈកម្មការទី៥ នៃរដ្ឋសភា និងបដិសណ្ឋារកិច្ច និងជាសមាជិកាអនុគណៈកម្មការ ឡូជីស្ទីក ពិធីការ លោក ឃឹង នុភាព សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា លោក ម៉ាត់ សេត សមាជិកគណៈកម្មការទី៧ នៃរដ្ឋសភា និងលោកស្រី នូ សុវណ្ណនី សមាជិកាគណៈកម្មការទី៩ នៃរដ្ឋសភា នៃគណៈកម្មការដឹកនាំ និងរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) បានអញ្ជើញទទួលសូមស្វាគមន៍គណៈប្រតិភូសភាប្រទេស Kyrgyzstan ដឹកនាំដោយ លោក Dastan Bekeshev សមាជិករដ្ឋសភា និងគណៈប្រតិភូសភាប្រទេស Seychelles ដឹកនាំដោយ លោក Sandy John Arissol សមាជិករដ្ឋសភា ដែលបានអញ្ជើញមកចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (11th Plenary Session of The International Parliament for Tolerance and Peace) ដែលសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ៕

ដោយ ៖ សិលា


ចែករំលែក៖