ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ ផ្តល់កម្លាំងចិត្ត និងជូនពរលោក Kevin Smith KH ដែលបានរងរបួស និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ឱ្យឆាប់ជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗ។
ក្នុងឱកាសចុះសួរសុខទុក្ខនេះ លោករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះលោក Kevin Smith KH ដែលកន្លងមកបានប្រើប្រាស់សមត្ថភាព ទេពកោសល្យ និងឥទ្ធិពលលើបណ្ដាញសង្គមរបស់ខ្លួនប្រកបដោយថាមពល ដើម្បីបន្តចែករំលែក «រឿងរ៉ាវពិតពីកម្ពុជា ទៅកាន់ពិភពលោក» និងចូលរួមចំណែកផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព និងសម្បូរទៅដោយបទពិសោធន៍ដ៏មានតម្លៃ។
សូមជម្រាបជូនថា លោក Kevin Smith KH គឺជាអ្នកផលិតមាតិកាបរទេសមួយរូបដែលបានរស់នៅ និងផ្សារភ្ជាប់ជីវិតជាមួយកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ។ តាមរយៈការផលិត និងចែករំលែកមាតិកាជាបន្តបន្ទាប់ លោកបាននាំយករឿងរ៉ាវពិតៗពីកម្ពុជា ទាំងជីវភាពរស់នៅរបស់ប្រជាជន វប្បធម៌ ប្រពៃណី ម្ហូបអាហារ គោលដៅទេសចរណ៍ និងភាពស្រស់ស្អាតនៃប្រទេសកម្ពុជា បង្ហាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ជាពិសេស ការបង្ហាញកម្ពុជាតាមរយៈទស្សនៈរបស់ជនបរទេសដែលរស់នៅ និងស្គាល់កម្ពុជាដោយផ្ទាល់ បានចូលរួមបង្កើតរូបភាពវិជ្ជមាន បង្កើនការយល់ដឹង និងជំរុញឱ្យសាធារណជនអន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់។ សកម្មភាពរបស់លោកក៏ជាការរួមចំណែកមួយក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងបង្ហាញពីភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជាទៅកាន់ពិភពលោក។
រាជធានីភ្នំពេញ, ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
H.E. Minister HUOT Hak Leads Delegation to Visit Mr. Kevin Smith KH, Who Is Receiving Medical Treatment at Calmette Hospital
H.E. HUOT Hak, Minister of Tourism, led a delegation to visit Mr. Kevin Smith KH, who sustained injuries and is currently receiving medical treatment at Calmette Hospital. During the visit, H.E. the Minister offered words of encouragement and extended his best wishes to Mr. Kevin Smith KH for a speedy and full recovery and a swift return to good health.
On this occasion, H.E. the Minister expressed his appreciation and sincere gratitude to Mr. Kevin Smith KH for his continued dedication in using his talent, creativity, and influence on social media to share “real stories from Cambodia with the world” and to contribute to promoting Cambodia as a warm, safe, and welcoming tourism destination rich in meaningful and memorable experiences.
Mr. Kevin Smith KH is a foreign content creator who has lived in Cambodia and built a strong connection with the country over many years. Through his consistent production and sharing of content, he has brought authentic stories of Cambodia—including the daily lives of its people, culture, traditions, cuisine, tourism destinations, and the country’s natural and cultural beauty—to both domestic and international audiences.
In particular, presenting Cambodia through the perspective of a foreigner who has lived in and experienced the country firsthand has contributed to building a positive image of Cambodia, raising awareness, and helping international audiences gain a deeper understanding of the Kingdom. His activities have also contributed to promoting Cambodia’s tourism potential and showcasing the warmth, hospitality, and friendliness of the Cambodian people to the world.
Phnom Penh, Morning of 14 August 2026៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច