ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិន៤នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវមន្រ្តីជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនខ្លួនទៅតុលាការ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា មន្រ្តីជំនាញកងរាជអាវុធហត្ថខេត្ត បានបញ្ជូនខ្លួនជនសង្ស័យជាជនជាតិចិន៤នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅសាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់ ក្រោយនិងឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបន្តថា ក្នុងប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញពី លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ម៉ាង ស៊ីណេត អភិបាលខេត្ដព្រះសីហនុ។

គួរបញ្ជាក់ថា ជនសង្ស័យទាំង ៤នាក់នេះ ត្រូវបានឃាត់ខ្លួននៅចំណុចបុរីឡឺសិន ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ និង ដកហូតវត្ថុតាងវត្ថុមួយចំនួន ៖ កុំព្យូទ័រយួរដៃ ៨គ្រឿង, ទូរសព្ទដៃ ៨គ្រឿង, លិខិតឆ្លងដែន ៣ច្បាប់, សៀវភៅការងារជនបរទេស ៦សន្លឹក ព្រមទាំងប័ណ្ណសម្គាល់ខ្លួន ឯកសារធនាគារ និងសម្ភារមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនស្ថាប័នអយ្យការ ដើម្បីបន្តនីតិវិធីច្បាប់៕

ដោយ៖តារា


ចែករំលែក៖