ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញចុះត្រួតពិនិត្យការគ្រប់គ្រងពន្ធនាគាររាជធានីភ្នំពេញ (PJ) ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធ និងសុវត្ថិភាពអគារឃុំឃាំង

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញចុះត្រួតពិនិត្យការគ្រប់គ្រងពន្ធនាគាររាជធានីភ្នំពេញ (PJ) ដោយផ្តោតជាសំខាន់លើហេដ្ឋារចនាសម្ព័ន្ធ អគារ និងបន្ទប់ឃុំឃាំងជនជាប់ឃុំ ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពខ្ពស់។

ទន្ទឹមនឹងនេះ នាវេលាយប់រំលងអធ្រាត្រ ម៉ោង ៣:០០ ទៀបភ្លឺ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ជនជាប់ឃុំចំនួន ០៥នាក់ ជនជាតិចិន បានធ្វើសកម្មភាពប៉ុនប៉ងលួចរត់គេចខ្លួនចេញពីពន្ធនាគាររាជធានីភ្នំពេញ (PJ) ប៉ុន្តែត្រូវបានកម្លាំងអនុរក្សពន្ធនាគារដែលកំពុងប្រចាំការ ធ្វើអន្តរាគមន៍បង្ក្រាប និងឃាត់ខ្លួនបានភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអគ្គនាយក ក៏បានធ្វើការណែនាំដល់មន្ត្រីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើតួនាទី និងភារកិច្ចទទួលខុសត្រូវ រក្សាសន្តិសុខ សុវត្ថិភាពពន្ធនាគារ ព្រមទាំងត្រូវត្រៀមលក្ខណជាប្រចាំ ជាពិសេសក្នុងការបង្ការ និងទប់ស្កាត់ករណីជនជាប់ឃុំប៉ុនប៉ងលួចរត់គេចខ្លួន៕

ប្រភព ៖ អគ្គនាយកដ្ឋានពន្ធនាគារ


ចែករំលែក៖