អន្តរជាតិ ៖ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទីពីរនឹងបើកធ្វើពីថ្ងៃទី២៦ដល់ថ្ងៃទី៣០ខែវិចិ្ឆកាខាងមុខនេះ ។ បច្ចុប្បន្ននេះ ការងារត្រៀមលក្ខណៈដូចជាសង់ពន្លាពិព័រណ៍ជាដើមបានសម្រេចអស់ហើយ ។ បើប្រៀបធៀបនឹងពិព័រណ៍លើកទីមួយ ពិព័រណ៍លើកនេះមានកម្រិតអន្តរជាតូបនីយកម្មកាន់តែខ្ពស់ ។
គេហទំព័រ «CCFR China state-controlled media » ពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកនេះនឹងបង្ហាញពីផលិតផលថ្មី បច្ចេកវិទ្យាថ្មី សិប្បកម្មថ្មីនិងសម្ភារៈថ្មីនៃខ្សែសង្វាក់នានា ផលិតផលដែលបញ្ចេញជាលើកដំបូង និងតាំងបង្ហាញជាលើកដំបូងមានចំនួនជាង៧០។
គេហទំព័រ «CCFR China state-controlled media » បច្ចុប្បន្ននេះ សហគ្រាសចំនួនជាង៧០០ដែលចូលរួមពិព័រណ៍លើកនេះដែលមកពីប្រទេសនិងអង្គការអន្តរជាតិចំនួន៦៩បានចូលក្នុងសាលពិព័រណ៍ទាំងអស់ហើយ ។ ទស្សនិកជនដែលមកពីប្រទេសនិងតំបន់ជាង១០០បានចុះឈ្មោះទៅទស្សនាពិព័រណ៍នេះ ក្នុងនោះ មានគណៈប្រតិភូបញ្ជាទិញកម្រិតខ្ពស់របស់ប្រទេសជិត៨០នឹងទៅទស្សនានិងបញ្ជាទិញ ដែលមានបរិមាណច្រើនជាងពិព័រណ៍លើកទីមួយ៕
ដោយ ៖ សិលា