ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០២៤នេះ លោក ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមុខជំនាញ DNA នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ឯក ឈុន ចាន់សុខា ប្រធាននាយកដ្ឋានបច្ចេកទេសនិងវិទ្យាសាស្ត្រ, លោកឧត្តមសេនីយ៍ទោ អ៊ុក ណារិន អនុប្រធាននាយកដ្ឋាន និងជាប្រធានមន្ទីរពិសោធន៍កោសល្យវិច័យ DNA នៃនាយកដ្ឋានបច្ចេកទេសនិងវិទ្យាសាស្ត្រ , លោកព្រះរាជាអាជ្ញារងខេត្តកណ្តាល, លោកអនុប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល, លោកឧត្តមសេនីយ៍ទោស្នងការខេត្តស្វាយរៀង, លោកឧត្តមសេនីយ៍ទោស្នងការខេត្តតាកែវ, លោកឧត្តមសេនីយ៍ត្រីស្នងការរងខេត្តកណ្តាល, លោកឧត្តមសេនីយ៍ត្រីស្នងការរងខេត្តព្រៃវែង, លោកនាយ-នាយរងការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងនគរបាលជាតិទាំងអស់ និងផ្តល់អនុសាសន៍ណែនាំមួយចំនួនរួមមាន ៖
១-ត្រូវគោរពវិន័យរបស់កងកម្លាំងនគរបាលជាតិ
២-ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង
៣-ត្រូវទទួលខុសត្រូវចំពោះភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន
៤-ត្រូវខិតខំសិក្សាមុខជំនាញកោសល្យវិច័យ DNA នេះឲ្យចេះ និងច្បាស់លាស់ ។
៥-ត្រូវអប់រំបងប្អូនកូនចៅចៀសឲ្យឆ្ងាយពីគ្រឿងញៀន។
លោក ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បន្តថា វគ្គសិក្សាទី៥នេះ គឺពិតជាមានតម្លៃ និងមានសារៈសំខាន់ខ្លាំងណាស់ ចំពោះជំនាញ បទពិសោធន៍ថ្មី ដែលលោកគ្រូបានចែករំលែកនៅពេលបន្តិចទៀតនេះ។ ដូច្នេះសូមឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ផ្ចិតផ្ចង់ដោយយកចិត្តទុកក្នុងការរៀនសូត្រ នូវមេរៀនដែលនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បានធ្វើការបណ្តុះបណ្តាល ដល់មន្ត្រីនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រទូទាំងប្រទេស ដោយផ្តោតលើមុខជំនាញថ្មីកោសលវិច័យ DNA ដូចជា ៖
១-ការពិនិត្យវត្ថុតាង
២-ចាប់យកវត្ថុតាង
៣-រក្សាទុកវត្ថុតាង
៤-ការបញ្ជូនសំណាក DNA
៥-ការរៀបចំឯកសារសំណុំរឿង
៦-បណ្តុះបណ្តាលលើវិធីសាស្ត្រ ប្រើប្រាស់ឧបករណ៍ DNA វិធីសាស្ត្រទាញយកសំណាក DNA ការយកគំរូ DNA និងវិភាគទិន្នន័យ DNA។
លោក ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ក៏សូមកោតសរសើរចំពោះ លោក ឧត្តមសេនីយ៍ឯក ឈុន ចាន់សុខា ប្រធាននាយកដ្ឋាន បច្ចេកទេសនិងវិទ្យាសាស្ត្រ, លោកឧត្តមសេនីយ៍ទោ អ៊ុក ណារិន អនុប្រធាននាយកដ្ឋាន និងជាប្រធានមន្ទីរពិសោធន៍កោសល្យវិច័យ DNA នៃនាយកដ្ឋានបច្ចេកទេសនិងវិទ្យាសាស្ត្រ, លោកព្រះរាជាអាជ្ញារងខេត្តកណ្តាល, លោកអនុប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល, លោកឧត្តមសេនីយ៍ទោ ស្នងការខេត្តស្វាយរៀង, លោកឧត្តមសេនីយ៍ទោស្នងការខេត្តតាកែវ, លោកឧត្តមសេនីយ៍ត្រីស្នងការរងខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ត្រីស្នងការរងខេត្តព្រៃវែង និងសហការី ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះឲ្យបានជោគជ័យ៕
ដោយ ៖ សិលា