ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញបានកំណត់តម្រាយផ្លូវនិងពេលវេលាធ្វើចរាចរណ៍សម្រាប់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ចេញ-ចូលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវគោលការណ៍ណែនាំជាបន្តបន្ទាប់ ដោយបានកំណត់តម្រាយផ្លូវនិងពេលវេលាធ្វើចរាចរណ៍សម្រាប់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ចេញ-ចូលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីសំដៅធានានិងរក្សាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈកាត់បន្ថយនូវការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ។

នេះបើយោងតាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ថា ផ្អែកតាមស្ថានភាពបច្ចុប្បន្ននេះ ចំនួនប្រជាពលរដ្ឋក៏ដូចជាបរិមាណយានយន្តក្នុងរាជធានីភ្នំពេញមានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ធ្វើឱ្យតំបន់មួយចំនួននិងតម្រាយផ្លូវនៅក្នុងភូមិសាស្ត្រជាយរាជធានីភ្នំពេញដែលពីមុនមានសភាពស្ងប់ស្ងាត់ ចរាចរមិនសូវមមាញឹកក៏បានប្រែក្លាយទៅជាតំបន់មានប្រជាពលរដ្ឋរស់នៅច្រើនកុះករ ហើយការធ្វើដំណើរលើដងផ្លូវមានការកកស្ទះ និងកើតមាននូវគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ដែលភាគច្រើនបង្កឡើងដោយរថយន្តធុនធ្ងន់ ។

ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ចាំបាច់ត្រូវធ្វើការកែសម្រួលឡើងវិញនូវតម្រាយផ្លូវ ពេលវេលា និងប្រភេទរថយន្តដឹកជញ្ជូនធុនធ្ងន់ចេញ-ចូលក្នុង ភូមិសាស្រ្តរាជធានីភ្នំពេញ តាមការណែនាំដូចខាងក្រោម៖ ១.រថយន្តដឹកជញ្ជូនធុនធ្ងន់ត្រូវបានកំណត់ជា ២ ប្រភេទគឺ៖ ប្រភេទទី១៖ រថយន្តដឹកជញ្ជូនធុនធ្ងន់ដែលមានភ្លៅ២ (ពីរ) កម្រិតទម្ងន់សរុបអនុញ្ញាតអតិបរមារបស់រថយន្តកំណត់ត្រឹម ១៦ (ដប់ប្រាំមួយ)តោន អាចធ្វើចរាចរណ៍ចេញ-ចូលរាជធានីភ្នំពេញបាននៅពេលថ្ងៃ និងពេលយប់ ប៉ុន្តែត្រូវគោរពពេលម៉ោង តម្រាយផ្លូវ និងភូមិសាស្ត្រ ៥ខណ្ឌដែល រដ្ឋបាលរាជធានីភ្នំពេញបានកំណត់ដូច មានចែងលម្អិតក្នុងឧបសម្ព័ន្ធ”ក” ។ ប្រភេទទី២: រថយន្តដឹកជញ្ជូនធុនធ្ងន់ដែលមានភ្លៅ៣ (បី) ឡើងទៅ កម្រិតទម្ងន់សរុប អនុញ្ញាតអតិបរមារបស់រថយន្តកំណត់ចាប់ពី២១ (ម្ភៃមួយ)តោន ឡើងទៅ អនុញ្ញាតឱ្យធ្វើចរាចរណ៍បាន ៕

ដោយ ៖ សំរិត


ចែករំលែក៖